ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

បាញ់៩គ្រាប់សំលាប់យុវតីស្រស់ស្អាតម្នាក់ក្បែរអាងហែលទឹកសណ្ឋាគារមួយ

បរទេស៖ យុវតីស្រស់ស្អាតម្នាក់ត្រូវជនមិនស្គាល់មុខម្នាក់តាមបាញ់សំលាប់ដល់ក្នុងអាងហែលទឹកនៃសណ្ឋាគារទំនើប មួយកន្លែងនេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ ViralDeath កាលពីថ្ងៃទី១៤ខែឧសភាម្សិលមិញនេះ។ តាមសាក្សីអ្នកទទួលភ្ញៀវក្នុងសណ្ឋាគារដែលជាកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ មានបុរសនិងនារីពីនាក់មកស្ប៉ារនិងហែលទឹកលេងនៅក្នុងសណ្ឋាគារនេះ ។ បន្ទាប់ពីបង់ប្រាក់ហើយ អ្នកទាំងពីរបានទៅអង្គុយតុដើម្បីកម៉ុងភេសជ្ជៈ។ បន្តិចក្រោយមកមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរពីក្រោយដកកាំភ្លើងបាញ់សំលាប់នារីរងគ្រោះស្លាប់ភ្លាមៗក្បែរតុអាហារតែម្តង។ ប៉ូលីសបាននិយាយថា នារីរងគ្រោះមានអាយុ២៥ឆ្នាំ រស់នៅក្នុងតំបន់ Alcapulco ប្រទេសប្រេស៊ីល ត្រូវខ្មាន់កាំភ្លើងបាញ់៩គ្រាប់ស្លាប់ភ្លាមៗនៅក្បែរអាងហែលទឹក។ ប៉ូលីសដាក់ការសង្ស័យថា ឃាតកម្មខាងលើអាចពាក់ព័ន្ធស្នេហាត្រីកោណ។ ប្រែសំរួលដោយ៖ វ៉ានដេត




ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...