ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ពិធីករវិទ្យុFM 103.5ម្នាក់ត្រូវឃាតករចូលបាញ់សំលាប់ពេលកំពុងផ្សាយផ្ទាល់

ប្រេស៊ីល៖ យោងតាមការចុះផ្សាយសារពត៌មានក្នុងស្រុករបស់ប្រទេសប្រេស៊ីលនៅថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៧កន្លងទៅ បានសរសេរថា  លោក Luis Manuel Medina ជាពិធីករល្បីម្នាក់ក្នុងកម្មវិធីពត៌មានពេលព្រឹកនៃវិទ្យុ១០៣.៥ដ៍ល្បីមួយ ត្រូវបានឃាតករ ចូលទៅបាញ់សំលាប់ដល់ក្នុងស្ថានីយផ្សាយស្លាប់ភ្លាមៗក្នុងថ្លុកឈាមគួរអោយរន្ធត់។ បន្ទាប់ពីការបាញ់ប្រហារឃាតករក៍បានគេចខ្លួនបាត់ស្រមោល ។ យោងតាមការសម្ភាសន៍អ្នកស្តាប់ក្នុងកម្មវិធី វិទ្យុបាននិយាយថា ពួកគេបានលឺស្នូសំលេងកាំភ្លើងបាញ់ឆ្លងចូលក្នុងវិទ្យុ បន្ទាប់មកក៍ស្ងាត់មាត់មនុស្ស លឺសូរតែខ្យល់។ យោងតាមប៉ូលីសប្រចាំតំបន់បាននិយាយថា ជនរងគ្រោះនិងឃាតករអាចពាក់ព័ន្ធនិងរឿងគំនុំនៅក្នុងកន្លែងការងារច្រើនជាង ព្រោះថាឃាតករធ្លាប់ជាពិធីករក្នុងវិទ្យុល្បីនេះផងដែរ។


ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...