ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ឪពុកតិរច្ឆានកាត់ក្បាលកូនប្រុសអាយុ៦ឆ្នាំរបស់ខ្លួនដោយជឿតាមគ្រូទាយថាជាកូន....

បរទេស៖ យោងតាមគេហទំព័រ DeadHand បានចុះផ្សាយថ្ងៃទី២៤ខែមេសា ពេលថ្មីៗកន្លងនេះថា បុរសជាឪពុកម្នាក់បានសំលាប់កូនបង្កើតខ្លួនដោយកាត់ក្បាលនិងជើងម្ខាងគួរអោយរន្ធត់ដោយជឿតាមពាក្យហោរាទាយ។ យោងតាមការសំភាសន៍សាក្សីបានឃើញផ្ទាល់ភ្នែករបស់វិទ្យុក្នុងស្រុកមួយបាននិយាយថា គេឃើញឪពុកដែលជាឃាតករបាននាំកូនប្រុសរបស់ខ្លួនចូលក្នុងព្រៃមួយកន្លែងរួចហើយបុរសខាងលើបានយកកាំបិតអារកសំលាប់កូនរបស់ខ្លួនយ៉ាងសាហាវនិងគ្មានអាណិតបន្តិចសោះ។ បុរសជាឃាតករមានឈ្មោះថា Abdul Salam រស់នៅក្នុងភូមិដាច់ស្រយាលមួយឈ្មោះថា Adidaase ភាគខាងលិច តំបន់ Wassa Amenfi ប្រទេសហ្កាណា។ តាមចំលើយសារភាពរបស់ឃាតករជាឪពុកបាននិយាយថា គាត់ពិតជាបានសំលាប់កូនប្រុសអាយុ៦ឆ្នាំរបស់គាត់ពិតប្រាកដមែនដោយជឿតាមគ្រូទាយថា កូននេះជាកូនកើតមកចង្រៃមិនអាចទុកអោយនៅជាមួយបានទេថ្ងៃក្រោយនិងនាំរឿងដល់ក្រុមគ្រួសារទាំងមូល។ គ្មានវិធីដោះស្រាយគាត់សំរេចចិត្តធ្វើដូច្នេះតែម្តង។ប៉ូលីសបានស៊ើបអង្កេតបន្តផងដែរថាតើ បុរសឃាតករខាងលើ ធ្លាប់មានប្រវត្តិវិបត្តផ្លូវចិត្តដែរឬទេ?។ ប្រែសំរួលដោយ៖ វ៉ានដេត



ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...