ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ទៅលេងសមុទ្រសូមប្រយ័ត្ន!! មានការផ្សព្វផ្សាយថាត្រីស៊ីសាច់មនុស្សបានមកដល់សមុទ្រថៃហើយ ដោយស្ត្រីម្នាក់ត្រូវវាស៊ីតាំងពីប្រអប់ជើងរហូតដល់ត្រគាកស្លាប់ភ្លាមៗ

ថៃ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃចុះថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៧ថ្មីកន្លងទៅនេះថា ស្ត្រីវ័យ២៦ឆ្នាំម្នាក់រស់នៅតំបន់ភាគខាងត្បូងកោះ ភូកេត ប្រទេសថៃ លេង ទឹកសមុទ្រ ត្រូបានវាយប្រហារដោយប្រភេទត្រីម្យ៉ាងដែលចូលចិត្តស៊ីសាច់មនុស្ស គឺស៊ីតាំងពីប្រអប់ជើង រហូតត្រគាក ស្លាប់មុនពេលក្រុមអ្នកជួយសង្រោះទៅដល់។ តាមសំដីអ្នកជួយសង្គ្រោះបាននិយាយថា ស្ត្រីម្នាក់បានជិះពោងលេង ម្នាក់ឯងនៅតំបន់ទឹកជ្រៅឆ្ងាយដាច់ពីមនុស្សដ៍ទៃ ហើយក៍ត្រូវបានវាយប្រហារដោយសត្វត្រីចំលែកតែម្តង។ ដំបូងឡើយ គេសង្ស័យថានាងត្រូវឆ្លាមវាយប្រហារ តែក្រោយពីពិនិត្យសាកសព សង្កេតឃើញថា មិនពាកព័ន្ធនិងការវាយប្រហាយរបស់ត្រីឆ្លាមទេ ។ គេសង្ស័យប្រភេទត្រីម្យ៉ាង ចូលចិត្ត សាច់ឆៅ ដូចនៅ សមុទ្រ តំបន់ អាមេរិក គឺត្រី ពីរ៉ានហា (​​piranha) ប៉ុន្តែមិនទាន់មានការអះអាងពិតប្រាកដថាជាត្រី ពីរ៉ានហានោះនៅឡើយទេ ដំណាក់កាលនេះខាងអជ្ញាធម៌កំពុងស្រាយជ្រាវបន្តទៀត ។ បើសិនជាមានប្រភេទត្រីស៊ីសាច់មនុស្សដូចប្រព័ន្ធផ្សព្វផ្សាយខាងលើមែន សូមបងប្អូនទៅលេងសមុទ្រប្រុងប្រយ័ត្នខ្ពស់ ព្រោះសមុទ្រថៃ និង ខ្មែរ មិនឆ្ងាយពីគ្នាប៉ុន្មានទេ៕






ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...