ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

បាញ់សំលាប់នាយកធនាគារប្លន់យកលុយជាង ១០ម៉ឺនដុល្លាពេលធ្វើដំណើរយកប្រាក់មកបើកអោយបុគ្គលិក

មិកស៊ិក៖ យោងតាមគេហទំព័រ Deadhand បានចុះផ្សាយថ្ងៃទី៣ខែមេសាឆ្នាំ២០១៧នេះថា មានហេតុការណ៍ប្លន់បាញ់សំលាប់នាយកធនាគារមួយកន្លែងកក្រើកទីក្រុង Samonto ប្រទេសមិកស៊ិកពីពេលថ្មីៗនេះ។ យោងតាម ប៉ូលីសប្រចាំតំបន់បាននិយាយថា កាលពីវេលាម៉ោង៩ៈ៣០នាទីព្រឹកថ្ងៃទី៣ខែមេសាឆ្នាំ២០១៧ នាយកធនាគារមួយកន្លែង ឈ្មោះថា MCB bank បានដកលុយពីធនាគារផ្សេងមកបើកអោយបុគ្គលិករបស់ខ្លួនតាមរថយន្តផ្ទាល់ខ្លួនមួយគ្រឿង ដល់ពាក់កណ្តាលផ្លូវ មានចោរ ជិះម៉ូតូពីរគ្រឿងបានជិះមកក្បែរឡានជនរងគ្រោះ បើកការបាញ់ប្រហារជាច្រើនគ្រាប់ ធ្វើអោយជនរងគ្រោះស្លាប់ភ្លាមៗក្នុងរថយន្ត របស់ខ្លួន រួចបានប្លន់យកលុយក្នុងវ៉ាលីជាច្រើនសរុប ប្រហែលជាជាង១០ម៉ឺនដុល្លា ហើយគេចខ្លួនបាត់។ ប៉ូលីសកំពុងស៊ើបអង្កេតបន្តផងដែរថា ករណីខាងលើអាចជាប់ពាក់ព័ន្ធនិងធនាគារមួយដែលនាយករូបនោះបានដកលុយដែរឬទេ។ រីឯខាងធនាគារ ក៍បានចេញបដិសេធភ្លាមៗផងដែរ មិនពាក់ព័ន្ធការបាញ់ប្លន់សំលាប់ខាងលើនោះទេ។
ដកស្រង់និងប្រែសំរួលដោយ៖ គន្ធា




ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...