ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

អណោចអធមពេកក្រៃ រៀការថ្ងៃសុក្រអាទិត្យមុនថ្ងៃសុក្រអាទិត្យនេះខាងប្រុសលាចាកលោកបាត់ហើយ

កំពង់ធំ៖ មានរឿងហេតុដ៍សោកសៅមួយកើតឡើង រវាងគូរសង្សារទើបតែរៀបការថ្មោងថ្មីមិនទាន់បានប៉ុន្មានផង ខាងកូនប្រុសលាចាកលោកយើងនេះទាំងក្រៀមក្រំពន់ពេក ដែលបន្សល់ទុកចោលកូនក្រមុុំទើបរៀបការថ្មោងថ្មីអោយនៅកំព្រា យំសោកបោកប្រាណក្បែរសពប្តីដូចសត្វអកព្រាត់គូរដូច្នោះដែរ។ ហេតុការណ៍ខាងលើ បានកើតឡើង ដោយសារកូនកំលោះមានជំងឺឈាមសស៊ីឈាមក្រហម(មហារីកគ្រាប់ឈាម) ដំណាក់កាលធ្ងន់ធ្ងរ គឺហូរឈាមតាមច្រមុះ មាត់និងកន្លែងផ្សេងៗទៀត សូម្បីដាក់បញ្ញូលឈាមយ៉ាងណាក៍សង្គ្រោះមិនបានឡើយ។ សូមបញ្ជាក់ផងដែរថា បុរសដែលស្លាប់ទើបតែរៀបមង្គលការបានតែ៧ថ្ងៃប៉ុណ្ណោះ ពោលគឺរៀបការថ្ងៃសុក្រទី៣ខែមិនាគឺជាថ្ងៃដែលឪពុកម្តាយបងប្អូនញាតិមិត្តសប្បាយក្អាកក្អាយសែនចងដៃ តែដល់ថ្ងៃសុក្រទី១០ខែមិនានេះជាថ្ងៃដែលធ្លាប់សប្បាយរីករាយភ្លេងលេងចងដៃប្រែក្លាយជាភ្លេងខ្លងខែកទៅវិញ។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅស្រុកកំណើត ខេត្តកំពុងធំ។
អត្ថបទដោយ៖ Everydaytips.info
 (ហាមយកអត្ថបទពីគេហទំព័រយើងខ្ញុំដោយគ្មានការអនុញ្ញាតិបើមិនដូចច្នោះទេនិងត្រូវផ្តន់ទារទោសតាមច្បាប់)





ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...