ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

មួយគ្រួសារគ្នា១០នាក់ត្រូវស្លាប់ទាំងអស់ក្នុងថ្លុកឈាម រយៈពេលតែមួយយប់

ប្រស៊ីល៖ នៅយប់ឆ្លងឆ្នាំ ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦ មានឃាតកម្មមួយយ៉ាងរន្ធត់ គឺមួយគ្រួសារមានសមាជិក១០នាក់ត្រូវបានបាញ់សំលាប់ស្លាប់ទាំងអស់ក្នុងផ្ទះ ពេលកំពុងជប់លាងឆ្លងឆ្នាំ។ ជនបង្កដែលជាអតីតស្វាម៉ី បានបើកការបាញ់ប្រហារ សមាជិកក្នុងផ្ទះទាំងអស់ដែលកំពុងជួបជុំគ្នា សូម្បីកូនប្រុសរបស់ខ្លួនអាយុ៨ឆ្នាំក៍បាញ់សំលាប់ដែរ។ បុរសជាប្តីបានលែងលះគ្នាអស់រយៈពេល២ឆ្នាំមកហើយ ដោយប្រពន្ធរបស់បុរសជាឃាតករបានចោទថា លួចរួមភេទជាមួយក្មេងប្រុសទើបបុរសជាឃាតករខឹងគំគួនរហូតដល់ធ្វើឃាតដូច្នេះ។ មុនពេលបាញ់ប្រហារបុរសជាឃាតករបានថតខ្សែអាត់សំលេង និង សរសេរជាលិខិតយកមកដាក់ក្បែរស្ថានីយ៍ប៉ូលីស រៀបរាប់ពីគំរោងការណ៍ធ្វើឃាតអតីតប្រពន្ធរបស់គាត់ទៀតផង៕
អតីតប្រពន្ធនិងកូនអាយុ៨ឆ្នាំ

ឃាតករ











ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...