ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

កំពុងរាំបទឆ្កែរត់បុកប៉ោតចូលទៅឃាត់កាប់ប៉ូលីសដាច់ដៃ អនុភូមិបែកក្បាលធ្លាក់ពីលើឆាករាំទាំងពីរ

ស្រុកល្វាឯម៖ ថ្ងៃទី១៥.០៤.២០១៧ករណីហិង្សាដោយចេតនា វេលាម៉ោង២០:៣០នាទី នៅចំណុច ផ្លូវបំបែកលោកយាយ ស ភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ជនរងគ្រោះ០២នាក់បានរងរបួស៖
១-ឈ្មោះប្រាក់ ណារិន ហៅក្រិន ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីនគរបាលប៉ុស្តិអរិយក្សត្រ ទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រស្រុកល្វាឯម ខេត្តកណ្តាល ។
២-ឈ្មោះស គឹមអ៊នភេទប្រុសអាយុ ៥៧ ឆ្នាំជនជាតិខ្មែរ មុខរបអនុប្រធានភូមិទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ញ៉ែម បូរី (ហៅក្រក) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ  មុខរបរកសិករ ទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងកាំបិត០១ ។កើតហេតុនៅថ្ងៃទី១៤.០៤.២០១៧ វេលាម៉ោង២០:៣០ នាទី នៅចំណុចកើតហេតុខាងលើមានពិធីរាំលេងកំសាន្តពេលដល់បទឆ្កែរត់បុកប៉ោតឈ្មោះ ញ៉ែម បូរី ហៅ ក្រកបានឡើងទៅលើឆាកភ្លេងគេកំពុងលេង រករឿងអុកឡុករំខានគេ ទើប ឈ្មោះ ស គឹមអ៊ន ឡើងទៅឃាត់ តែត្រូវបាន ឈ្មោះ ញ៉ែម បូរី ហៅ ក្រក ច្រានទម្លាក់ពីលើឆាក ធ្លាក់មកដី ផ្កាប់
មុខបណ្តាលឲ្យរងរបួសបែកក្បាល ពេលនោះ ឈ្មោះប្រាក់ ណារិន ហៅក្រិន ជាមន្ត្រីនគរបាលប៉ុស្តិអរិយក្សត្រ ដែលយាមការពារ មើលសណ្តាប់ធ្នាប់នៅទីនោះ ក៏ចូលទៅចាប់ឃាត់តែ ឈ្មោះ ញ៉ែម បូរី ហៅ ក្រកមិនព្រមស្តាប់ថែម
ទាំងរត់ទៅយកកាំបិត មកគប់ទៅលើឈ្មោះប្រាក់ ណារិន ហៅ ក្រិន បណ្តាលឲ្យរងរបួសដៃឆ្វេង។ បច្ចុប្បន្ន ឈ្មោះប្រាក់ ណារិន ហៅ ក្រិន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត្រ។
ករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី។






ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...