ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ទិញម៉ូតូ០១៧ថ្មីជិះដើរលេងចូលឆ្នាំមិនទានបានមួយថ្ងៃផងបុកប្រាវ៧នាក់ដេករនូករណែលពេញផ្លូវ

ខេត្តកណ្តាល៖ ថ្ងៃទី១៦.០៤.២០១៧មានករណី៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ
កើតហេតុនៅវេលាម៉ោង១៥:៣០ នាទី លើផ្លូវជាតិលេខ១១០ ចំណុចខាងជើងព្រែកឡាច ៣០ ម៉ែត្រ ស្ថិតនៅក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក មួយ រវាងម៉ូតូ និង ម៉ូតូ ដែលមានទិសដៅបញ្រ្ចាសគ្នា បង្កធ្វើឲ្យរងរបួសធ្ងន់ ០៣នាក់ស្រាល០៤នាក់ សរុប៖ ធ្ងន់ ស្រាល ៧ នាក់ ស្រី ០២ នាក់ និងខូចខាត ម៉ូតូ ០២ គ្រឿង ធ្ងន់ ០១ គ្រឿង ស្រាល០១គ្រឿង  ។ 
១-អ្នកបើកបរម៉ូតូបង្កឈ្មោះណាស់ ណនភេទប្រុសអាយុ៣៦ឆ្នាំមុខរបរកសិករមានទីលំនៅៗភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដា វ៉េវ សេ១១០ ពណ៌ខ្មៅ អត់ស្លាកលេខអត់កញ្ចាក់ អត់មួកបើកបរ មានទិសដៅពីជើងទៅត្បូង (ច្បារអំពៅ ព្រែកជ្រៃ ) របួសធ្ងន់ ។
២-អ្នករួមដំណើរ ប្រពន្ធឈ្មោះ ស្រុឹម ម៉ម អាយុ ៤៦ឆ្នាំមុខរបរកសិករ នៅភូមិ ឃុំ ផ្ទះជាមួយគ្នា អត់ពាក់មួក របួស  ធ្ងន់ ។
៣-អ្នករួមដំណើរកូនឈ្មោះ ណន តារា ភេទ
ប្រុស អាយុ០៦ឆ្នាំ របួសធ្ងន់ បាក់ជើងឆ្វេង និង ដាច់ស្បែកថ្ងាស  អត់ពាក់មួក  ។
៤-អ្នករួមដំណើរកូនឈ្មោះណន ចន្ធី ភេទស្រី អាយុ០៤ឆ្នាំរបួស ស្រាល អត់ពាក់មួក ។អ្នករបួសទាំង០៤ ត្រូវបានរថយន្ត សារ៉ែន របស់អធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកជញ្ជូនយកមកកាន់មន្ទីរពេទ្យបង្អែកស្រុកកោះធំ ។
៥-អ្នកបើកបរម៉ូតូរងគ្រោះឈ្មោះ ម៉េង គឹម សុង ភេទប្រុសអាយុ ២១ ឆ្នាំ មុខរបរ និស្សិត មានទីលំនៅភូមិ ឃុំសណ្ដា ស្រុកលើកដែក ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាសេ១២៥ សេរី២០១៧ ពណ៌ខ្មៅស្លាកលេខភ្នំពេញ1GF.0178មានកញ្ចក់ អត់ពាក់មួក  របួសស្រាល បើកបរម៉ូតូ មានទិសដៅពីត្បូង ទៅជើង (ព្រែកជ្រៃ.ច្បារអំពៅ) ។
៦-អ្នករួមដំណើរ ឈ្មោះសែម ចិត្ត្រា ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែកខេត្តកណ្ដាល  អត់ពាក់មួករបួសស្រាល  ។
៧-អ្នករួមដំណើរឈ្មោះរ៉េ ធារី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល  អត់ពាក់មួក របួសស្រាល  អ្នករបួសទាំង០៣ ត្រូវបានបងប្អូន ដឹកយកទៅព្យាបាល មុនពេលសម្ថកិច្ចទៅដល់កន្លែងកើតហេតុ  ។
ករណីនេះ បង្កឡើងដោយជនរងគ្រោះ អ្នកបើកម៉ូតូម៉ាកហុងដាវ៉េវ ពណ៍ខ្មៅ អត់ស្លាកលេខបើកបរមិនប្រកាន់ស្ដាំ រេចង្កូចទៅបុកម៉ូតូម៉ាកហុងដា សេ១២៥ សេរី ២០១៧ពាក់ស្លាកលេខ ភំពេញ 1GF.0178 ចំពីមុខ ផ្នែកខាងឆ្វេង បណ្ដាលធ្វើឲ្យដួលម៉ូតូ ទាំង ២ គ្រឿងតែម្ដង ទៅ។ករណីនេះកម្លាំង ប៉ុស្តិ និងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការវាស់វែង រួចយកមធ្យោយបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតីវិធី  ។







ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...