ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

អោយបងប្អូនអ្នកប្រើម៉ស៊ីនបោកស្រូវបានឃើញផង ករណីបុរសម្នាក់ចូលម៉ាស៊ីនបោកស្រូបកិនដាច់មួយកំណាត់ខ្លួនស្លាប់

ចិន៖ យោងតាមប្រភពពត៌មានពីខាងមន្ទីរពេទ្យ Banzakក្នុងក្រុង Bahia ប្រទេសចិនបានអោយដឹងថា នៅថ្ងៃទី ២៦ខែកុម្ភៈឆ្នាំ២០១៧ មានបុរសកសិករម្នាក់បានផុងចូលក្នុងម៉ាស៊ីន បោកស្រូវកិន ដាច់មួយកំណាត់ខ្លួន គួរអោយរន្ធត់។ 
 តាមសាក្សីបាននិយាយថា បុរសរងគ្រោះ មានឈ្មោះថា​ Baixoa រស់នៅក្នុងតំបន់ Banzak មុនពេលកើតហេតុ បុរសរងគ្រោះបានកំពុងបោកស្រូវ ដោយសាតែម៉ាស៊ីនបោករបស់គាត់ គាំង ដោយសារមានដុំកណ្តាប់ ជាប់ច្រើនពេកនៅធ្មេញសំរាប់បោក គាត់ក៍យកជើងគាត់ធាក់ក្នុងគោលបំណង អោយកណ្តាប់ស្រូវនោះរបូតចេញពីធ្មេញ ពេលកណ្តាប់របូតហើយម៉ាស៊ីនក៍វិលដំណើរការឡើងវិញ តែបាន ឆក់ទាញជើងគាត់ចូលរួចកិនដាច់ខ្ទិចរហូតដល់ចង្កេះធ្លាយចេញពោះវៀនយ៉ាងរន្ធត់។ បុរសរងគ្រោះក៍បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ តែដោយសាររបួសធ្ងន់ពេក ក៍បានស្លាប់យប់ថ្ងៃបន្ទាប។  
 នេះជាមេរៀនមួយផងដែរសំរាប់បងប្អូនដែលធ្វើការជាមួយម៉ាស៊ីនបោកស្រូវជាពិសេសបងប្អូនកសិករខ្មែរយើងសូមប្រុងប្រយ័ត្នខ្ពស់កំអោយកើតមានដូចករណីខាងលើ៕


ជនរងគ្រោះក្នុងមន្ទីពេទ្យ

ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...