ចិន៖ ទូរទស្សន៍ CCTV News បានរាយការណ៍ថ្ងៃទី៣១ខែមករាឆ្នាំ២០១៧ថា ទារកវ័យត្រឹម១០ថ្ងៃម្នាក់ ត្រូវបានស្លាប់ក្នុងមន្ទីរពេទ្យក្នុងតំបន់ QuanZhou ប្រទេសចិន។ យោងតាមសំដី ពលរដ្ឋបាននិយាយថាមន្ទីរពេទ្យនេះ បានដាក់ម៉ាស៊ីនកំដៅជ្រុលរហូតដល់ទារកនេះឆេះខ្លោច ស្លាប់គួរអោយអាណិត។ តាមឪពុកម្តាយទារករងគ្រោះបាននិយាយថា កូនរបស់គាត់កើតមិនគ្រប់ខែគ្រូពេទ្យប្រាប់ថា គាត់ត្រូវដាក់ម៉ាស៊ីនកំដៅ ក្រោយពីដាក់ម៉ាស៊ីនកំដៅហើយ វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាបានចេញបាត់អស់ គាត់ក៍ត្រូវបានគេអោយចេញក្រៅដែរ បន្ទាប់មកក៍ទទួលដំណឹងកូនខ្ញុំស្លាប់ដោយសារកំដៅឡើងខ្លោច។ វីដេអូតាមដានក្នុងម៉ាស៊ីនក៍ត្រូវបានលុបចោលទាំងអស់ ។ តែដកស្រង់សំដីខាងមន្ទីរពេទ្យ បាននិយាយថា ទារកនេះស្លាប់ដោយសារ ជំងឺឆ្លងទៅវិញ។ បច្ចុប្បន្ន មន្ទីរ សុខាភិបាលខេត្ត Quanzhou បានបើកការស៊ើបអង្កេតមួយផងដែរ។
![]() |
ទារកមុនស្លាប់ |