ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ចោរប្លន់ប្រដាប់អាវុធម្នាក់ត្រូវប៉ូលីសបាញ់សំលាប់ភ្លាមៗបន្ទាប់ពីប្លន់បាញ់សំលាប់មនុស្សអស់១២នាក់


ប្រទេសចិន៖ ចោរប្លន់ប្រដាប់អាវុធម្នាក់ត្រូវប៉ូលីសបាញ់សំលាប់ភ្លាមៗបន្ទាប់ពីប្លន់បាញ់សំលាប់មនុស្សអស់១២នាក់កាលពីពេលកន្លងមក នេះយោងតាមប្រភពពត៌មានទទួលបានពីប្រទេសចិនពេលថ្មីៗនេះ។ ចោរប្រដាប់អាវុធដ៍សាហាវនេះមានឈ្មោះថា Zhou Kehua អាយុ៤២ឆ្នាំបានរត់គេចខ្លួនអស់រយៈពល៤ឆ្នាំពីការ តាមប្រមាញ់របស់សមត្ថកិច្ច។ សកម្មភាពរបស់ចោរនេះតែងតែរងចាំសេដ្ឋីឬអ្នកជំនួញចេញពីធនាគារដកលុយរួចហើយគេក៍ប្លន់ដោយបាញ់សំលាប់ឆៅៗ តែម្តង មុននិងយកលុយ ពីជនរងគ្រោះ។ ពួកគេធ្វើរបៀបនេះសរុបជាច្រើនករណីដោយសំលាប់មនុស្សអស់១២នាក់ប្លន់លុយអស់ជាង ៥០លានដុល្លា។ ប៉ូលីសបាននិយាយថា មុនពេលបាញ់សំលាប់បុរសជាជនសង្ស័យខាងលើនេះ បានកំពុងរៀបគំរោងប្លន់ពានិជករអចលទ្រព្យម្នាក់ដែលចូលដកលុយពីធនាគារមួយកន្លែង តែគំរោងប្លន់បរាជ័យត្រូវប៉ូលីសដឹងមុនរហូតដល់មានការបាញ់សំលាប់នេះតែម្តង។ ប្រែសំរួលដោយ៖  គន្ធា





ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...