ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ចោរប្លន់ប្រដាប់អាវុធពីរនាក់ត្រូវប៉ូលីសបាញ់សំលាប់ភ្លាមៗពេលកំពុងប្លន់

ប្រទេសប្រេស៊ីល៖ យោងតាមគេហទំព័រផ្លូវការណ៍របស់ប្រទេសប្រេស៊ីលបានចុះផ្សាយថ្ងៃទី៨ខែមេសាឆ្នាំ២០១៧នេះថា មានចោរប្លន់ប្រដាប់អាវុធពីរនាក់ត្រូវប៉ូលីសបាញ់សំលាប់ភ្លាមៗពេលកំពុងប្លន់ក្នុងហាងមួយកន្លែង ក្នុងក្រុង Rio Maria ប្រទេសប្រេស៊ីល។ ប្រភពដដែលបានបន្តថា ម្ចាស់ហាងលក់ទំនិញមួយកន្លែងបានតេទូរស័ព្ទ ទៅប្តឹងប៉ូលីសប្រចាំតំបន់ថាមានករណីប្លន់ប្រដាប់អាវុធក្នុងហាងរបស់គាត់ ដែលចោរមានគ្នាពីរនាក់ប្រដាប់ដោយអាវុធគ្រប់ដៃ។ ដកស្រង់សំដីនាយប៉ូលីសបាននិយាយថា ក្រោយពីទទួលពាក្យបណ្តឹងតាមទូរស័ព្ទពីម្ចាស់ហាងរួចមក ខាងកងកាំលាំងបាន ដាក់ក្រុមល្បាតតាមគោលដៅផ្លូវ ហាយវ៉េ ក៍ប្រទះឃើញក្រុមចោរពីរនាក់ជិះម៉ូតូមួយគ្រឿង។ មន្ត្រីប៉ូលីសបានបន្តថា ក្រុមចោរហាក់ដឹងខ្លួនក៍បើការបាញ់ប្រហារមកលើប៉ូលីសមុន រហូតដល់ប៉ូលីសម្នាក់រងរបួសធ្ងន់ផងដែរ។ ប៉ូលីសប្រចាំគោលដៅ បានបើកការបាញ់ប្រហារតបវិញស្លាប់ទាំងពីរនាក់តែម្តង។ សូមបញ្ជាក់ផងដែរថា ក្រុមចោរប្លន់ប្រដាប់អាវុធក្នុងប្រទេសប្រស៊ីលភាគច្រើន សុទ្ធតែត្រូវបានបាញ់សំលាប់ពេលចុះបង្ក្រាបម្តងៗ៕
ប្រែសំរួលដោយ៖ គន្ធា



ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...