ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ព្រះមហាក្សត្រកម្ពុជាស្នើឲ្យរាជរដ្ឋាភិបាលចាត់វិធានការតាមច្បាប់លើសមាគមវៀតណាមសរសេលើfacebookថា ទោះស្តេចនរោត្ដមសីហមុនីក៏ដោយអោយតែនិយាយពាក្យ"យួន"ត្រូវចាប់ដាក់គុក

ភ្នំពេញ ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តម សី ហមុនី បានស្នើរាជរដ្ឋាភិបាលកម្ពុជាត្រូវចាត់ការជាបន្ទាន់លើសមាគមន៍វៀតណាមនៅកម្ពុជា ដែលកន្លងមកបាន មើលងាយជាច្រើនសារដល់ព្រះមហាក្សត្រ តែមិនដែលទទួលបានការកាត់ទោសពីមន្រ្តីកម្ពុជាឡើយ។
នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ ផេកហ្វេសប៊ុកជាផ្លូវការរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តម សី ហមុនី ទ្រង់បានថ្កោលទោស ដល់សមាគមវៀតណាមនៅកម្ពុជា ហើយព្រះអង្គក៏បានផ្ញើព្រះរាជសារលិខិតទៅកាន់មន្រ្តីគ្រប់ជាន់ថ្នាក់ ឲ្យមានវិធានការតាមផ្លូវច្បាប់លើសមាគមវៀតណាមដោយខានតែបាន។
ព្រះអង្គទ្រង់មានព្រះរាជឱងការដូច្នេះថា «យើងសូមថ្កោលទោសយ៉ាងដាច់អឭហង្កាជាលើកទីពីរ ចំពោះសមាគមវៀតណាមនៅកម្ពុជា ដែលកន្លងមកធ្លាប់បានប្រើពាក្យជេរប្រមាថយ៉ាងធ្ងន់ធ្ងរនឹងមិនអាចទទួលយកបានឡើយទៅកាន់ ព្រះបាទបរមរតនកោដ្ឋ ជាទីគោរពស្រលាញ់នៃយើង ឯម្តងនេះទៀតសោតបានមើលងាយជាថ្មីម្តងទៀតមកកាន់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៃយើង។ សូមមេត្តាមន្រ្តីគ្រប់ជាន់ថ្នាក់ត្រូវការចាត់ការជាបន្ទាន់ ដែលកន្លងមកសមាគមនេះបានមើងាយជាច្រើនសារដល់ព្រះមហាក្សត្រ ប៉ុន្តែមិនដែលទទួលការដាក់ទោសពីមន្ត្រីយើងឡើយ ម្តងនេះសូមអស់លោកមេត្តាចាត់ការតាមការគួរ។»
សូមរំលឹកថាកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧  សមាគមវៀតណាមនៅកម្ពុជា ដែលមានឈ្មោះថា Hội Người Việt Nam Tại Campuchia បានសរសេរក្នុងផេកហ្វេសប៊ុករបស់ខ្លួនដូច្នេះថា «មិនត្រូវហៅ “វៀតណាម” ណាមួយថា “យួន” ដាច់ខាត បើហៅ ឬជេរ ដាច់ខាតត្រូវចាប់ “ដាក់គុក” ទោះស្តេចនរោត្ដមសីហមុនីក៏ដោយ។ ញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ បំបែកបំបាក់ជាតិ “ដាក់គុក” បង្កហេតុនាំឲ្យចលាចល អសន្ដិសុខសង្គម “ដាក់គុក” ប្រមាថមើលងាយ “ដាក់គុក” បើជាគណៈបក្សនយោបាយ “ត្រូវរំលាយចោល”។
ប្រភព៖http://swiftnewsdaily.com/archives/23135




ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...