ម៉ាឡេស៊ី៖ គេហទំព័ររបស់ប្រទេសម៉ាឡេស៊ី បានចុះផ្សាយថ្ងៃទី៤ខែមិនាឆ្នាំ២០១៧កន្លងទៅថា មានករណីក្មេងស្រីអាយុ៦ឆ្នាំម្នាក់ធ្លាក់ពីលើចណ្តើរយន្តផ្សារទំនើបមួយកន្លែងក្នុងក្រុង កូឡាឡាំពួរ។ សាក្សីបានិយាយថា មុនពេលកើតហេតុ គេឃើញក្មេងស្រី និងម្តាយនាង កំពុងឡើងតាមចណ្តើរយន្តទៅជាន់ខាងលើ ពេលនោះគេឃើញក្មេងស្រីដួលផ្ងាកក្រោយធ្លាក់ពីចណ្តើរ មកជាន់ក្រោម ស្លាប់ក្នុងថ្លុកឈាមតែម្តង។ សាក្សីបន្តថា ពេលកូនធ្លាក់ម្តាយកំពុងចុចទូរស័ព្ទ ពេលជិះចណ្តើរយន្ត។ មេប៉ូលីសស៊ើបអង្កេតឧក្រិដ្ឋកម្មលោក Zainuddin Ahmad បាននិយាយថា ប៉ូលីសកំពុងស៊ើបអង្កេតផងដែរលើកាមេរ៉ាសុវត្តិភាព ក្នុងផ្សារទំនើប ថាតើ ម្តាយបានកំពុងចុចទូរស័ព្ទដូចសាក្សីថាមែនឬទេពេលកំពុងជិះដណ្តើរយន្ត ព្រោះថា ច្បាប់ម៉ាឡេស៊ីមិនអនុញ្ញាតិអោយចុចទូរស័ព្ទនៅលើចណ្តើរយន្តនោះទេ។ បើដូច្នេះមែនជាកំហុសម្តាយដែលធ្វេសប្រហែស មិនបានមើលកូនពេលនៅក្នុងចណ្តើរយន្ត។
ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖
Loading...
ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖
Loading...