ភ្នំពេញ៖ ជនរងគ្រោះឈ្មោះ សូ សាមឺឌី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរប្រធាន ការិយាល័យប្រជាពលរដ្ឋ សាលាខណ្ឌដង្កោ ទីលំនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ទី០១ ឈ្មោះ ង៉ែត វុទ្ឌីហៅធី ភេប្រុស អាយុ ៣១ឆ្នាំជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅយាន ដ្ឋានភ្នំពេញគីរីរម្យជួសជុលរថយន្តស្ថិតនៅ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ,ទី០២ឈ្មោះ ម៉ឹង ស៊ីហា ហៅជាងអូន ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងឡាន ស្នាក់នៅ យានដ្ឋានហេងហេង១ជួសជុលរថយន្តផ្លូវលេខ២៧៣ ក្រុមទី០១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទី០៣ឈ្មោះ ហ៊ុល ចាន់ធា ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ ភេទប្រុស មុខរបរ លក់គ្រឿងបន្លាស់ ស្នាក់នៅផ្ទះលេខD17 ផ្លូវលំC ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី០៤ឈ្មោះ ហុង រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរលក់ឡាន ស្នាក់នៅផ្លូវលេខ២៧៣ ក្រុម០១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ដកហូតវត្ថុតាង៖ រថយន្តម៉ាកតូយូតាប្រាដូ សេរីឆ្នាំ១៩៩៦ ពណ៌ស គ្មានស្លាក់លេខ(ស្លាកលេខរដ្ឋ២៥-0108 ដោះចេញបាត់) មានលេខតួ LJC 95-0008979លេខម៉ាស៊ីន 3L 4017666 ចំនួន០១គ្រឿង។ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះឈ្មោះ សូ សាមឺឌី ភេទប្រុស អាយុ៤៩ឆ្នាំ ជជនជាតិខ្មែរ បានអោយឈ្មោះ សូ ឧត្តម អាយុ២៦ឆ្នាំ (ត្រូវជាកូនប្រុសបង្កើត) បើករថយន្តម៉ាកប្រាដូ ពណ៌ស ពាក់ស្លាកលេខរដ្ឋ 25-0108 លេខតួ LJC 95-0008979 លេខម៉ាស៊ីន3L 4017666 ទៅដេកនៅផ្ទះស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ហើយបានទុករថយន្តម៉ាកខាងលើ នៅខាង ក្រៅរបងខាងមុខផ្ទះជួល តាមបណ្តោយផ្លូវជាតិលេខ៣ រួចក៏ចូលទៅ ដេកនៅខាងក្នុងផ្ទះ ។ លុះដល់ម៉ោង០៤និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់ សមត្ថកិច្ចនិងដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ពងទឹកអោយជួយធ្វើការស្រាវជ្រាវ ។ លុះដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៥ និង ៣០នាទី ជនរគ្រោះបានឃើញរថយន្តម៉ាកខាងលើ របស់គាត់ដែលបាត់នោះ នៅក្នុងយានដ្ឋានជួសជុលរថយន្តឈ្មោះ ហេង ហេង១ ជនរគ្រោះ បានរាយការណ៏ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍ហើយសមត្ថកិច្ច
ខណ្ឌដង្កោ បានសហការជាសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ជនសង្ស័យ ជាបន្តបន្ទាប់បានចំនួន០៤នាក់មានឈ្មោះដូចខាងលើ រួម និង វត្ថុតា យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាត់ការ
តាមនីតិវិធីច្បាប់។
ប្រភព៖ ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ