ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ផឹកស្រាស្រវឹងឈ្លោះដណ្តើស្រីគ្នាចាក់មួយកាំបិតជាប់ឆ្កឹងខ្នងជាកាដូឆ្នាំថ្មីមួយរត់ចោលស្រុកមួយដេកពេទ្យដង្ហើមចង្រឹត

កំពង់ធំ៖ ក្មេងស្ទាវពីរនាក់ផឹកស្រាស្រវឹងឈ្លោះដណ្តើស្រីគ្នា ចាក់មួយកាំបិតជាប់ឆ្កឹងខ្នងមួយរត់ចោលស្រុកមួយទៀតដេកពេទ្យដង្ហើមចង្រឹត។ ហេតុការណ៍កើតថ្ងៃទី ១២ខែមេសាឆ្នាំ២០១៧ ស្ថិតក្នុងស្រុក កំពង់ស្វាយខេត្តកំពង់ធំ។ សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុមានក្មេងស្ទាវមួយក្រុមបានជួបជុំផឹកស៊ី រហូតដល់ធ្លាក់ភ្នែករៀងខ្លួនក៍ទាស់សំដីគ្នារឿងញ៉ែស្រី បង្អាប់គ្នាចុះឡើងក៍កើតរឿងជំលោះចាក់គ្នានេះតែម្តង។ បុរសរងគ្រោះមានឈ្មោះថា សុខ ឆេងសុន អាយុ២៤ឆ្នាំបានរងរបួសកាំបិតជាប់ខ្នងដឹកមកសង្គ្រោះនៅពេទ្យឯកជន។ ឯបុរសជាជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល៕
ដោយ៖គន្ធា


ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...