ប្រទេសចិន៖ វិធីសាស្ត្រធ្វើទារណ្ឌកម្មអ្នកទោស ដោយកាត់ជា ១០០០ចំរៀកត្រូវបានអនុវត្តនៅប្រទេសចិនរហូតដល់ឆ្នាំ១៩០៤។ ខាងក្រោមនេះជាប្រវត្តខ្លះៗស្តីពីការអនុវត្តទោស ដោយចាប់កាត់អ្នកទោស ជា១០០០ចំរៀកដែលត្រូបានគេអនុវត្តក្នុង ខែ តុលា ឆ្នាំ១៩០៤ដែលជាការអនុវត្តទោសចុងក្រោយបំផុត។ " Ling Chi"ជាពាក្យចិនដែលមានន័យថា "កាត់១០០០ចំរៀក" វាជាទំរង់ការធ្វើទារណ្ឌលើអ្នកទោសយ៉ាងព្រៃផ្សៃបំផុត គឺ ចាប់កាត់អ្នកទោសទាំងរស់រហូតដល់១០០០ចំរៀក។ ការអនុវត្តទោសនេះត្រូវបានគេធ្វើឡើងចំពោះជន ក្បត់ជាតិដែលប្រឆាំងស្តេច និង ឧក្រដ្ឋជនសំលាប់មនុស្សតែប៉ុណ្ណោះ។ រូបភាពខាងក្រោមជាការដាក់ទោសចុងក្រោយគេលើឃាតករម្នាក់ឈ្មោះ Wang Weiqin ដែលត្រូវបានគេចោទថាបានសំលាប់មនុស្សរហូតដល់១២នាក់ក្នុងគ្រួសារមួយ។ អ្នកទោសត្រូវបានគេ បណ្តើរមកទីលានពិឃាតរួចចង ហើយចាប់ផ្តើមកាត់ពីចុងម្រាមដៃបន្តិចម្តងៗដល់ចុងជើងរហូតបាន១០០០ចំរៀក។ ទោសនេះត្រូវបានគេអនុវត្តតាំងពីឆ្នាំ៩០០មកម្លេះ រហូតដលឆ្នាំ១៩០៤ទើបត្រូវបានគេឈបអនុវត្តព្រោះវាសាហាវព្រៃផ្សៃពេក។
ប្រែសំរួលដោយ៖ វ៉ាន់ដេត