បរទេស៖ សើចមានពីរបែប សើចទីមួយ សើចដោយអស់សំណើច សើចមួយទៀត គឺសើចបញ្ឈឺ។ តួរយ៉ាងដូចរឿងរ៉ាវខាងក្រោមគឺសិស្សស្រីម្នាក់ត្រូវសិស្សប្រុសជាមិត្តរួមថ្នាក់របស់ខ្លួនយកខ្មៅដៃចាក់រហូតធ្លាយច្រមុះហូរឈាមកក្លាក់ដោយសារសើចនិងសិស្សប្រុសនោះឆ្លើយសំនួរខុស។ តាមសំដីអ្នកគ្រូបន្ទប់ថ្នាក់បាននិយាថា ជារៀងរាល់ថ្ងៃមុនចូលទៅមេរៀនថ្មី អ្នកគ្រូតែងតែ សួរសំនួរមេរៀនចាស់ៗសិន។ សិស្សដែលបានឆ្លើយភាគច្រើនត្រូវបានសិស្សឆ្លើយត្រូវ តែសិស្សប្រុសម្នាក់ឆ្លើយមិនត្រូវហើយថែមទាំងគួរអោយចង់សើចទៀត ធ្វើអោយសិស្សស្រីម្នាក់ទប់សំណើចមិនបានក៍សើចតែត្រូវបានសិស្សប្រុសនោះយកខ្មៅដៃចាក់ធ្លាយច្រមុះតែម្តង។ សិស្សស្រីត្រូវបានដឹកសង្រ្គោះនៅឯមន្ទីរពេទ្យ។ ឯសិស្សប្រុសត្រូវបានប៉ូលីសឃាត់ខ្លួនផងដែរ។
ប្រែសំរួលដោយ៖ គន្ធា