ប្រទេសប្រេស៊ីល៖ យុវតីស្រស់ស្អាតវ័យ២០ម្នាក់ត្រូវខ្មាន់កាំភ្លើងម្នាក់តាមបាញ់ប្រហារចំនួន៦គ្រាប់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រdeadrealityរបស់ប្រទេសប្រេស៊ីលនៅថ្ងៃទី២ខែមេសាឆ្នាំ២០១៧នេះ។ សាក្សីបាននិយាយប្រាប់ប៉ូលីសថាពួកគេបានលឺសំលេងបាញ់ប្រហារ ហើយចេញមកក្រៅឃើញយុវតីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមក្រោមឈើ។ យោងតាមប៉ូលីសបាននិយាយថា យុវតីរងគ្រោះអាយុ២០ឆ្នាំ ឈ្មោះ Graziele ត្រូវយុវជនម្នាក់តាមបាញ់ប្រហារចំនួន៦គ្រាប់ត្រូវចំពោះ៣គ្រាប់ ទ្រូងមួយគ្រាប់និងក្បាល២គ្រាប់ស្លាប់ភ្លាមៗ។ ប៉ូលីសបានសន្និដ្ឋានថា ករណីឃាតកម្មខាងលើ គឺពាក់ព័ន្ធនិងស្នេហាត្រីកោណ។
ដកស្រង់និងប្រែសំរួលដោយ៖ គន្ធា