ប្រទេសមិកសិក៖ ប្រទះឃើញសពបុរសម្នាក់ត្រូវគេកាត់ជាកំណាត់ៗច្រកថង់ខ្មៅយកទំលាក់ចោលក្បែរធុងសំរាមក្បែរផ្លូវហាយវេមួយកន្លែង ក្នុង ក្រុង Aztec capital ប្រទេស មិកស៊ិក។ សាក្សីដែលជាកម្មករប្រមូលសំរាមក្នុងក្រុងនេះបាននិយាយថា ពេលប្រមូលសំរាប់ដល់ទីតាំងខាងលើ ក៍ប្រទះឃើញ ចងើខ្មៅពីរថង់ដាក់ខាងក្រៅធុងសំរាម គាត់ឆ្ងល់ក៍ចាមហែកមើល ក៍ប្រទះឃើញសាកសពគួររន្ធត់នេះតែម្តង។ យោងតាមសំដីប៉ូលីសបាននិយាយថា បុរសរងគ្រោះខាងលើ មិនស្គាល់អត្តសញ្ញាណខាងលើត្រូវបានគេសំលាប់ដោយកាត់ដៃជើង និងដងខ្លួនច្រកថង់ខ្មៅ រីឯក្បាលមិនដឹងត្រូវបានគេយកទៅបោះចោលទីណា? ប៉ូលីសរូបនោះបានបន្តថា ឃាតកម្មខាងលើអាចពាក់ព័ន្ធនិងក្រុម ឧក្រិដ្ឋកម្មគ្រឿងញៀនសំលាប់បំបិទមាត់។ សូមបញ្ជាក់ផងដែរថា ទីក្រុងខាងលើជាទីក្រុង ដែលសំបូរដោយការសំលាប់រង្គាលរបស់ពួកក្រុម រត់ពន្ធគ្រឿងញៀនខុសច្បាប់ផងដេរ៕
ដកស្រង់និងប្រែសំរួលដោយ៖ គន្ធា