ខេត្តកណ្តាល៖
ថ្ងៃទី០៣.០៤.២០១៧ ករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្តបុកម៉ូតូបណ្ដាលអោយស្លាប់)
កើតហេតុនៅថ្ងៃទី០៣ខែមេសា ឆ្នាំ២០១៧វេលាម៉ោង១៥:០០នាទីនៅចំណុចផ្លូវលេខ២១
ភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
មានរថយន្តម៉ាកហុិនយ៉ាងដាយ ពណ៍ខៀវ ផ្លាកលេខភ្នំពេញ3B-1377 បើកបរដោយឈ្មោះ លីវ
សុផាត ភេទប្រុស អាយុ២៦ឆ្នាំជនជាតិវៀតណាម មានមុខរបរៈបើកបររថយន្ត
មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
រួមដំណើរជាមួយឈ្មោះលីវ វណ្ណា ភេទប្រុស អាយុ៤៦ឆ្នាំជនជាតិវៀតណាម
មានទីលំនៅភូមិឃុំជាមួយគ្នា ក្នុងទិសដៅពីជើងមកត្បូង ។
-លុះពេលមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយនិងម៉ូតូម៉ាកហុងដា សេ៩០(គុបជ្រុង)បើកបរដោយឈ្មោះហេង វ៉ាន់ថា ភេទស្រី អាយុ២៩ឆ្នាំមុខរបរៈលក់ដូរ(មិនពាក់មួកសុវត្ថិភាព)មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពង់បើកស្របទិសគ្នាបណ្ដាលអោយដួលម៉ូតូហើយត្រូវរថយន្តកិនស្លាប់នៅនិងកន្លែងកើតហេតុ ភ្លាមនោះអ្នកបើកបររថយន្តបានបើកគេចខ្លួន ហើយត្រូវបានសមត្ថកិច្ចជំនាញ ពរួមទាំងកម្លាំងអន្តរាគមន៍ស្រុកនិងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដឹកនាំដោយលោកវរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ឃាត់បាននៅខាងមុខប៉ុស្តិ៍នគរបាលក្រាំងយ៉ូវទាំងរថយន្តទាំងអ្នកបើកបររថយន្ត យកមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។
ក្រោយពេលសាកសួរអ្នកបើកបររថយន្តសមត្ថកិច្ចយើងបានវាស់ជាតិអាកុលអ្នកបើកបររថយន្តឃើញមានកំរិតជាតិអាកុលចំនួន ០,៤៨មីលីក្រាមក្នុងមួយលីត្រខ្យល់ ។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ។បច្ចប្បន្នៈអ្នកបើកបររថយន្តត្រូវបានលោកព្រះរាជអាជ្ញា លាវ ស្រេង អនុញ្ញាត្តិអោយឃាត់ខ្លួននៅវេលាម៉ោង១៦:៥៧នាទី ។