ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ដោយសារFacebookយុវតីស្រស់ស្អាតម្នាក់សំរេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនដោយលោតទឹក

ប្រទេសឥណ្ឌា៖​  Facebook ជាបណ្តាញសង្គមយក្សមួយក្នុងលោកសំរាប់មនុស្សម្នារក្នុងលោកធ្វើការទំនាក់ទំនងគ្នាតាមកិច្ចការរៀងៗខ្លួន។ បើសិនជាអ្នកប្រើប្រាស់វាតាមផ្លូវត្រូវ វាផ្តល់ផលប្រយោេជន៍ ដល់អ្នកប្រើប្រាស់ តែបើអ្នកប្រើវាក្នុងផ្លូវខុស វាផ្តល់ទុក្ខទោសដល់អ្នកជាក់ជាមិនខាន។ តួរយ៉ាង ដូចក្នុងរូបភាពខាងក្រោម ដោយសាតែ facebook បានសំលាប់យុវតីម្នាក់ដោយគ្មានកំហុសផងដែរ។ រឿងរ៉ាវ កើតឡើង ចំពោះយុវតីម្នាក់ស្ថិតក្នុងត្រកូលគ្រួសារខ្ពង់ខ្ពស់និងកាន់ប្រពៃណីខ្ជាប់ខ្ជួនមួយរហូតដល់នាងមិនអាចប្រឈមមុខគ្រួសារ នាងក៍សំរេចធ្វើអត្តឃាតដើម្បីបញ្ចប់រឿងតែម្តង។ ក្មេងស្រីរងគ្រោះឈ្មោះ ស៊ូសមិតា អាយុ១៩ឆ្នាំ រស់នៅតំបន់ Bihar ខេត្ត Maharashtraប្រទេស ឥណ្ឌា។ មុនពេលកើតហេតុ នាងបាន បង្ហោះរូបថតនាងនៅក្នុងបន្ទប់ទឹក ចូលក្នុងគណនីFacebookជាលក្ខណៈឯកជន មានន័យថា(រូបថតហ្នឹងគ្មានអ្នកណាអាចមើលឃើញក្រៅពីនាងឡើយ) តែចៃដន្យទូរសព្ទនាងខូចបានយកអោយជាងធ្វើ បន្ទាប់មករូបថតនាងត្រូវបានគេបង្ហោះចូលទៅក្នុងfacebookដោយបង្កើត គណនីក្លែងក្លាយមួយ ដោយដាក់ថា នាងជាស្រីលក់ខ្លួន ត្រូវបានគេស៊ែរតៗគ្នា​ រហូតដល់រូបថតទាំងនេះត្រូវបានសមាជិកក្រុមគ្រួសារនាងឃើញបានស្តីបន្ទោសនាងជាខ្លាំង រហូតដល់ម្តាយរបស់នាងប៉ុនប៉ងសំលាប់ខ្លួនដោយសាភាពអាម៉ាស់របស់នាងផងដែរ។ មូលហេតុ ទាំងនេះហើយទើបនាងសំរេចចិត្តលោតទឹកសំលាប់ខ្លួនដើម្បីបញ្ចប់ភាពអាម៉ាសយ៉ាងអណោចអធមបំផុត៕

ប្រែសំរួលដោយ៖ Everydaytips.info

(កំុដើម្បីលុយក្លាយជាជនថោកទាបចាំតែលួចយកអត្ថបទពីគេហទំព័រយើងខ្ញុំដោយគ្មានការអនុញ្ញាតិ)








ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...