ប្រទេសចិន៖ ហេតុការណ៍រន្ធត់មួយកើតឡើង ដោយសារ សិស្សសាលាវិទ្យាល័យម្នាក់លោតពីលើអាគារទីចាត់ការណ៍មុខម្តាយរបស់ខ្លួនធ្លាយខួរស្លាប់ភ្លាមៗដោយសារខឹងគ្រូដាក់ពិន័យរឿងលេងហ្គេមនៅទូរសព្ទដៃក្នុងថ្នាក់ពេលគ្រូកំពុងបង្រៀន។ យុវសិស្សត្រូវបានគេស្គាល់ឈ្មោះថា Hanjiang អាយុ១៧ឆ្នាំមកពីតំបន់ Chengxiang ខេត្ត Fujian ប្រទេសចិនត្រូវបានគ្រូបន្ទប់ថ្នាក់ចាប់បានលេងហ្គេមលើទូរស័ព្ទដៃពេលកំពុងរៀនក្នុងថ្នាក់ ។ តាមច្បាប់សាលាសិស្សដែលប្រព្រឹត្តខុស ត្រូវហៅមកទូន្មានដាក់ពិន័យនៅទីចាត់ការណ៍សាលានេះយោងតាមសំដីលោកនយកសាលាវិទ្យាល័យកើតហេតុ។ តាមសំដីម្តាយសិស្សរងគ្រោះបាននិយាយថា សាលាបានទូរសព្ទហៅគាត់មកស្តាប់កំហុសកូននៅទីចាត់ការណ៍សាលា ពេលទៅដល់កូនគាត់បានកំពុងនៅទីនោះដែរ។ គាត់បានបន្តថា ទោះបីកូនប្រុសគាត់លុតចង្គង់ទទួលកំហុសហើយសុំទូរសព្ទមកវិញក៍លោកគ្រូមិនព្រម តូចិត្តពេកកូនប្រុសគាត់សំរេចចិត្តលោតពីលើអាគារធ្លាក់មកក្រោមស្លាប់ភ្លាមៗនៅនឹងមុខគាត់គួរអោយតក់ស្លន់ពន់ពេក។ ពេលនេះតុលាការកំពុងស៊ើបអង្កេតករណីអត្តឃាតរបស់សិស្សសាលានេះតាមពាក្យបណ្តឹងអាណាព្យាបាលផងដែរ៕
ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖
Loading...
ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖
Loading...