ប្រទេសថៃ៖ យោងតាមគេហទំព័រកាសែត រ៉ាត់ថៃ របស់ប្រទេសថៃបាន ចុះផ្សាយពេលកន្លងទៅថា យុវតីនិស្សិតសកលវិទ្យាល័យម្នាក់ចងកសំលាប់ខ្លួនក្នុងអន្តេវិសិដ្ឋានក្នុសកលវិទ្យាល័យបង្កការភ្ញាក់ផ្អើល។ យុវតីធ្វើអត្តឃាតគឺជានិស្សិត សកលវិទ្យាល័យ មួយនៅក្រុងបាងកក ឈ្មោះនាង ប្រាកាលដា អាយុ១៨ឆ្នាំជានិស្សិតឆ្នាំទី១ទេសចរណ៍ ។ យោងតាមការរៀបរាប់របស់មិត្តភក្ត្រដែលស្នាក់នៅក្នុងបន្ទប់កន្លែងកើតហេតុជាមួយនាងបាននិយាយថា នាងមានវិបត្តដោយសារសង្សាររបស់នាងសុំបែក ហើយមានសង្សារថ្មី នាងគិតខ្លីក៍សំរេចចងកក្នុងបន្ទបស្នាក់នៅតែម្តង។ ដកស្រង់សំដីតម្រួតពិនិត្យសាកសពបាននិយាយថា នាង ប្រាកាលដាពិតជាចងកសំលាប់ខ្លួនទៅនិងទ្វារបន្ទប់ទឹកក្នុងបន្ទប់ស្នាក់នៅរបស់សាលាពិតប្រាកដមែន។ សាកសពប្រគល់អោយគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖
Loading...
ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖
Loading...