ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយកើតឡើងបង្កឡើងដោយយុវតីពីរនាក់ជិះម៉ូតូលឿនដូចហោះវ៉ាគេវ៉ាឯងដល់ផ្លូវកែងកាច់មិនទាន់ដួលប្រកាច់ស្លាប់ដេកគងលើគ្នាគួរអោយរន្ធត់។ ហេតុការណ៍កើតឡើង ថ្ងៃទី១០ខែមិនាឆ្នាំ២០១៧នេះនៅចំណុចផ្លូវកែងខាងលិច អាគារកោះពេជ្រ រាជធានីភ្នំពេញ។ សាក្សីបាននិយាយថា មុនពេលកើតហេតុ មានយុវតីនិងក្មេងប្រុសស្ទាវមួយក្រុមជិះម៉ូតូលឿនដូចព្យុះស្រែកឡូរឡា ពេញផ្លូវវ៉ាគេវ៉ាឯង ដល់កន្លែងកើតហេតុផ្លូវកោង មានយុវតីពីរនាក់កាច់ចង្កូតមិនទាន់ ដួលបោកក្បាលស្លាប់ភ្លាមៗដេកគងលើគ្នាទាំងពីរនាក់តែម្តង។ ក្រោយកើតហេតុប៉ូលីសចុះវាស់វែង រួចសាកសពប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីយ៍។
អត្ថបទដោយ៖ Everydaytips.info
(ហាមយកអត្ថបទពីគេហទំព័រយើងខ្ញុំដោយគ្មានការអនុញ្ញាតិបើមិនដូចច្នោះទេនិងត្រូវផ្តន់ទារទោសតាមច្បាប់)