ប្រទេសថៃ៖ យោងតាមសេចក្តីរាយការណ៍របស់កាសែត រ៉ាត់ថៃ ចុះផ្សាយថ្ងៃទី១០ខែមិនានេះថា មាន ស្រីម្នាក់ត្រូវបានគេប្រទះឃើញសាកសពត្រូវបានគេដុតសំលាប់ ក្នុងដីចំការមួយកន្លែង។
យោងតាមសំដីនាយតំរួតក្នុងតំបន់បាននិយាយថា មានគេរាយការណ៍មកមានសាកសពត្រូវបានគេដុតសំលាប់។ ក្រុមកងកំលាំង បានចុះដល់កន្លែងកើតហេតុ ប្រទះឃើញសាកសពស្ត្រីម្នាក់ ត្រូវគេសំលាប់រួចដុតពិតប្រាកដមែន។ ស្ត្រីរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ពោលគឺ មានអាយុប្រហែល ២៧ឆ្នាំ សាកសពត្រូវដុតរោលខ្មៅសឹងមើលមិនស្កាល់។ តាមការសន្និដ្ឋានរបស់ប៉ូលីសអាចករណីរំលោភរួចសំលាប់ហើយដុតសាកសពដើម្បីបំបាត់ដាន។ ពេលនេះក្រុមតំរួតកំពុងស្រាវជ្រាវបន្តករណីសំណំរឿងឃាតកម្មបិតមុខមួយនេះ៕
ប្រែសំរួលដោយ៖ Everydaytips.info
(ហាមយកអត្ថបទពីគេហទំព័រយើងខ្ញុំដោយគ្មានការអនុញ្ញាតិបើមិនដូចច្នោះទេនិងត្រូវផ្តន់ទារទោសតាមច្បាប់)