មិកស៊ិក៖ ស្ត្រីវ័យ២៨ឆ្នាំជាថៅកែហាងស៊ីផឹកមួយកន្លែងត្រូវខ្មាន់កាំភ្លើងចូលមកបាញ់សំលាប់ស្លាប់ភ្លាមៗក្នុងហាងរបស់នាងនៅម៉ោង១២ៈ៣០រំលងអាធ្រាតថ្ងៃទី១០ខែមិនាឆ្នាំ២០១៧ខណៈនាងកំពុងតែរៀចំបិទហាងរបស់នាង នេះបើតាមសេចក្តីរាយការណ៍របស់ការសែតក្នុងស្រុករបស់ប្រទេស មិកស៊ិក។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Guadalupe López Álvarez អាយុ២៨ឆ្នាំជាថៅកែហាង ស៊ីផឹកពេលរាត្រីមួយនៅក្នុងតំបន់Caracoles។ នាងត្រូវបានឃាតករបាញ់២គ្រាប់ត្រូវត្រង់ក្បាលនិងកហើយស្លាប់ភ្លាមៗនៅក្បែរតុអាហារក្នុងហាង។ ឃាតករបានរត់គេចខ្លួន។
តាមសាក្សីដែលជាសាច់ញាតិរបស់នាងបាននិយាយថា ស្ត្រីរងគ្រោះនិងឃាតករជាអតីតសង្សារនិងគ្នាបន្ទាប់ពីបែកគ្នារយៈពេល៣ខែកន្លងមក បន្ទាប់នាងបានទាក់ទងបុរសម្នាក់ផ្សេងទៀតរហូតដល់ថ្ងៃនាងត្រូវបានគេធ្វើឃាត។
តាមសាក្សីដែលជាសាច់ញាតិរបស់នាងបាននិយាយថា ស្ត្រីរងគ្រោះនិងឃាតករជាអតីតសង្សារនិងគ្នាបន្ទាប់ពីបែកគ្នារយៈពេល៣ខែកន្លងមក បន្ទាប់នាងបានទាក់ទងបុរសម្នាក់ផ្សេងទៀតរហូតដល់ថ្ងៃនាងត្រូវបានគេធ្វើឃាត។
ប្រែសំរួលដោយ៖ Everydaytips.info
(ហាមយកអត្ថបទពីគេហទំព័រយើងខ្ញុំដោយគ្មានការអនុញ្ញាតិបើមិនដូចច្នោះទេនិងត្រូវផ្តន់ទារទោសតាមច្បាប់)