ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ដឹកគូរដណ្តឹងយកធៀបការណ៍ហៅភ្លៀវត្រូវរថយន្តក្រលុកស៊ីម៉ុងបោះពួយកិនស្លាប់ទាំងពីរនាក់គួរអោយរន្ធត់

កំពង់ធំ៖ មានសេចក្តីរាយការណ៍មកថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រន្ធត់មួយកើតឡើង នៅថ្ងៃទី១០ខែមិនាឆ្នាំ២០១៧នេះនៅចំណុចស្រុក កំពុងស្វាយខេត្តកំពង់ធំ គឺ ករណីរថយន្តក្រលុកស៊ីម៉ុងក្រុមហ៊ុនឯកជន មួយបានកិនគូរដណ្តឹងពីរនាក់ស្លាប់នៅកន្លែងខណៈអ្នកទាំងពីរជិតចូលរោងការពេលខាងមុខ។ 
 យោងតាម សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មានគូរដណ្តឹងមួយគូរដឹកគ្នាយកធៀបការដើរអញ្ជើញភ្លៀវចូលរួមពិធីមង្គលការពេលខាងមុខ មកដល់កន្លែងកើតហេតុ មានរថយន្តក្រលុកស៊ីម៉ុង មួយគ្រឿងបើកយ៉ាងលឿនវ៉ារថយន្តក្រុងរួចជ្រុលចង្កូតបុកគូរដណ្តឹងទាំងពីរស្លាប់យ៉ាងអណោចអធមពន់ពេក។ សាក្សីបានបន្តថា គូរដណ្តឹងប្រុសកិនស្លាប់ជាមួយម៉ូតូ រីឯខាងស្រីកិនអូស ជាប់កង់ឡានមើលហើយគួររន្ធត់។ អ្នកបើកបរក្រោយពីបង្កហេតុ រត់គេចខ្លួនបាត់៕ 
អត្ថបទដោយ៖ Everydaytips.info
 (ហាមយកអត្ថបទពីគេហទំព័រយើងខ្ញុំដោយគ្មានការអនុញ្ញាតិបើមិនដូចច្នោះទេនិងត្រូវផ្តន់ទារទោសតាមច្បាប់)





ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...