ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

អាណិតខ្លោចចិត្ត!! !!ស្ត្រីវ័យក្មេងម្នាក់ត្រូវគេចាប់បង្ខាំងទុករំលោភមួយថ្ងៃ៣០ដងសរុបទាំងអស់ ៤៣២០០ដងក្នុងរយៈពេល៤ឆ្នាំ

ប្រទេសម៉ិចស៊ិក៖ ស្ត្រីវ័យក្មេងម្នាក់ត្រូវគេចាប់បង្ខាំងទុករំលោភមួយថ្ងៃរហូត៣០ដង សរុបទាំងអស់ ៤៣២០០ដងរាប់ចាប់តាំងពីថ្ងៃបង្ខាំងទុក នេះបើតាមការចុះផ្សាយរបស់គេហទំព័រ CNN ។ យោងតាម រៀបរាប់  របស់នាង Karla Jacinto ដែលជាជនរងគ្រោះបាននិយាយថា នាងត្រូវបានបុរស យ៉ាងតិច ៣០នាក់រំលោភជារៀងរាល់ថ្ងៃ រៀងរាល់សប្តាហ៍ សរុបប្រហែល ៤៣២០០ដង ក្នុងរយៈេពេល៤ឆ្នាំ។ នាងជាក្មេងស្រីអភ័ព្វត្រូវម្តាយបោះបង់ចោល តាំងពីតូចហើយត្រូវ សាច់ញាតិនាង រំលោភតាំងពីអាយុ៥ឆ្នាំមកម្លេះ។ ថ្ងៃមួយ ពេលដែលនាង មានវ័យ១២ឆ្នាំ កំពុងចាំ មិត្តរបស់នាង ក្បែរផ្លូវមួយកន្លែង ក្នុងក្រុងមួយប្រទេសម៉ិកស៊ិក មានបុរសអាយុប្រហែល២២ឆ្នាំម្នាក់បានលួងលោមនាង អោយទៅជាមួយគាត់ តំបូងឡើយគាត់ជាមនុស្សល្អណាស់ គាត់តែងតែទិញអ្វីគ្រប់យ៉ាងអោយនាង រហូតនាងលង់​សំរេចចិត្ត រស់នៅជាមួយគាត់ក្នុងផ្ទះល្វែងមួយកន្លែង មួយរយៈក្រោយមកមិត្តប្រុសរបស់នាង បានចាកចេញពីនាងយ៉ាងស្ងៀមស្ងាត់ ដោយចាក់សោរនាងនៅក្នុងបន្ទប់។ ក្រោយមកទើបដឹងថា នាងត្រូវបានបុរសសង្សាលក់អោយ កន្លែងលក់សេវ៉ាផ្លូវភេទមួយកន្លែង។ ថ្ងៃបន្ទាប់នាងត្រូវបានគេបង្ខំអោយបំរើភ្ញៀវ ដំបូងឡើយគឺនាងមិនព្រមទេ តែនាងត្រូវគេវាយ ធ្វើបាប រហូតដល់នាងសន្លប់ ហើយបានយកដែកក្តៅមកដុតរាងកាយនាងទៀតផង គេធ្វើដូច្នេះជារៀងរាល់ថ្ងៃ រហូតនាងមិនអាចទ្រាំបានក៍សំរេចធ្វើតាមពួកវាទៅ។ នាងបានបន្តថា នាងចាប់ផ្តើម ធ្វើការពីម៉ោង ១០យប់រហូតរំលងអាធ្រាតជារៀងរាល់ថ្ងៃ គ្មានថ្ងៃឈប់សំរាក គ្មានបានប្រាក់មួយរៀលទោះជានាងឈឺ នាងមានរដូវក៍ដោយ។ នាងបានបំរើភ្ញៀវមួយយប់ៗមិនតិចជាង៣០នាក់ឡើយ។ រហូតដល់ថ្ងៃមួយនាងត្រូវបានប៉ូលីសរំដោះចេញពីភពខ្មៅងងឹតនេះ ដែលនាងបានស្ថិតនៅរយៈពេល៤ឆ្នាំកន្លងមក។ ចុងក្រោយនាងត្រូវបានអង្គការមួយជ្រើសនាងជា សកម្មជនប្រឆាំងការរំលោភបំពានផ្លូវភេទផងដែរ៕





ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...