ប្រទេសថៃ៖ ហេតុការណ៍រន្ធត់មួយកើតឡើងដោយសារបុរសម្នាក់ សំរេចចិត្តលោតសំលាប់ខ្លួនពីលើផ្ទះជាន់ទី៣មុតស័ង្កសីសំយ៉ាបដំបូលធ្លាយពោះវៀន ចេញមកក្រៅស្លាប់ភ្លាមៗគួរអោយរន្ធត់ពន់ពេកនេះយោងតាមការចុះផ្សាយរបស់គេហទំព័រ រ៉ាតថៃចុះផ្សាយថ្ងៃទី២៧មិនាម្សិលមិញ។ តាមការរៀបរាប់របស់សាក្សីនៅកន្លែងកើតហេតុបាននិយាយថា បុរសអត្តឃាតខាងលើមានវិបត្តិគ្រួសារធ្ងន់ធ្ងរ មិនអាចដោះស្រាយបាន ដោយសារប្រពន្ធនាំកូនរត់ចោលដោយមិនដឹងមូលហេតុ ក៍សំរេចចិត្តធ្វើអត្តឃាតតែម្តង។ ប៉ូលីសកុសលវិច្ឆ័យបាននិយាយថា បុរសរងគ្រោះ ឈ្មោះថា រ៉ុង ថាត់ថារ៉ាត់ អាយុ៣៦ឆ្នាំ រស់នៅក្នុងខុនដូមួយនាក្រុងបាងកកបានធ្វើអត្តឃាតលោតពីលើផ្ទះថ្មដោយសារវិបត្តិគ្រួសារ។ សាកសពបានធ្លាក់ទើលើដំបូលស័ង្កសីមុតធ្លាយចេញ គ្រឿងក្នុងមកក្រៅស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ប្រែសំរួលដោយ៖ everydaytips.info