ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ខឹងអោយបញ្ចូលបទចំរៀងស៊ិនស៊ីសាមុតដាក់បទឌីជេរ(DJ)អោយ គប់មួយដំឥដ្ឋបែកក្បាល

ស្រុកកោះធំ៖ កើតហេតុថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ ២០១៧ វេលាម៉ោង១៧ និង០៤ នាទី ។ នៅចំណុចលើទំនប់១៧ មេសា ស្ថិតក្នុង ភូមិ ទួលសង្កែ​​ ឃុំ កំពង់កុង  ស្រុកកោះធំ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ស្មាន វ៉ាវី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ រងបួសត្រង់ថ្ពាល់ចំហៀងខាងស្តាំ ។ ជនសង្ស័យ ឈ្មោះ អ៊ក ប៉េងឡុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។ មុខរបរ កសិករ (ឃាត់ខ្លួន)។ វត្ថុតាងចាប់ដកហូតយក ដុំឥដ្ឋចំនួន ០១ដុំ។ នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ  វេលាម៉ោង១៧ និង ០៤នាទី ជនរងគ្រោះឈ្មោះ​ស្មាន វ៉ាវី បានជូនប្រពន្ឋទៅបញ្ចូលបទចម្រៀងតាមទូរស័ព្ទនៅចំនុចលូទំនប់១៧ មេសា ស្ថិតក្នុង​ ភូមិទួលសង្កែ ឃុំកំពង់កុង ពេលទៅដល់បានបន្តិចក៏មានឈ្មោះ អ៊ក ប៉េងឡុង ជាជនសង្ស័យស្ថិតក្នុងស្ថានភាពស្រវឹងស្រាដើសំដៅមករកជនរងគ្រោះដោយមានកាន់ដុំឥដ្ឋ ហើយបានបង្កររឿងជេរដៀមដាមដល់ជនរងគ្រោះដែលនៅឈរស្ងៀម និងបានយកដុំឥដ្ឋវាយទៅលើជនរងគ្រោះបណ្តាលអោយត្រូវចំថ្ពាល់ចំហៀងខាងស្តាំបែកហូរឈាម ក្រោយមកក៏មានអ្នកជិតខាងឃាត់ទើបឈប់វាយ លុះបន្តិចក្រោយមក ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងមកសមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយតាកែវ។ ក្រោយពីបានសាកសួរជនរងគ្រោះចប់ក៏បានចុះទៅស្រាវជ្រាវជនសង្ស័យទាំងយប់ ក្រោយមកក៏បានរកឃើញជនសង្ស័យ និងបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅធិការដ្ឋានគរបាលស្រុកកោះធំ ដើម្បីសាកសួរ​និង ចាត់ការតាមនីតិវិធី។




ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...