តែទោះជាយ៉ាងណាក៏ដោយលោក សាន្តប៊ុនធឿន មិនបានបញ្ជាក់អ្វីឲ្យលើសពីនេះទេ៕ 

សម្លេងស្រែកទាំងឈឺចាប់ របស់អ្នកការសែតដ៏ល្បីឈ្មោះមួយរូបគឺ លោក សាន្តប៊ុនធឿន បានជួបគ្រោះថ្នាក់ចរាចរណ៍នៅត្រែងត្រយឹងនាវេលាទៀបភ្លឺថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៧នេះ។
បើតាមការ ផ្សាយផ្ទាល់តាមផេគរបស់ លោក បាននិយាយថានៅវេលាទៀបភ្លឺ ម៉ោងប្រមាណ៤ និង ២០នាទី ព្រឹកថ្ងៃទី ១៧ ខែកុម្ភៈនេះ លោករួមជាមួយក្រុមការងារបានជិះរថយន្តមួយគ្រឿងដែលត្រឡប់មកពីក្រុងព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ តែជាអកុសលមិនទាន់បានទៅដល់ភ្នំពេញផងទើបតែបើកមកដល់ម្តុំត្រែងត្រយឹង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង ដោយមានរថយន្តមួយគ្រឿងបើកបុករថយន្តរបស់លោកបណ្តាលឱ្យលោករួមជាមួយក្រុមការងាររងរបួសធ្ងន់តែម្តងទៅ។