មហាសោដនាដកម្មដ៍រន្ធត់ ក្មេងស្រីតូចចំនួន៧នាក់បានស្លាប់និងមានតែ២នាក់ប៉ុណ្ណោះបានរួចផុតពីសេចក្តីស្លាប់ ក្រោយពួកក្មេងៗដែលមានគ្នា៩នាក់នាំគ្នាជិះទូកលេងក្នុងបឹងព្រែកទប់ជិតសណ្ឋាគារ៧ជាន់ ហេីយត្រូវទូកលិចកាលពីម៉ោងជិត១០ព្រឹកថ្ងៃ២៨កុម្ភៈ ឆ្នាំ២០១៧នេះ នេះបើយោងតាមពត៍មានដែលទទួលបានពីខេត្តព្រះសីហនុមុននេះបន្តិច។ នៅថ្ងៃទី ២៨.០២.២០១៧ វេលាម៉ោង ៩:៣០នាទីព្រឹក នៅចំណុច
ទឹកអូរ បរិវេណបឹងព្រែកទប់ ក្នុងក្រុមទី9៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានក្មេងចំនួន៩នាក់ ក្នុងនោះប្រុស១នាក់ (ចាប់ពីអាយុ ០៧ឆ្នាំ ដល់១៣ឆ្នាំ ) បាននាំគ្នាចុះងូតទឹកលេង បណ្តាលឲ្យលង់ទាំងអស់គ្នា ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែបានស្លាប់ចំនួន០៧នាក់ (ស្រី) ជួយសង្គ្រោះ បាន០២នាក់ (ប្រុស០១នាក់ ស្រី០១នាក់ ) កុមាររងគ្រោះទាំង០៧នាក់ដែលបានបាត់បង់ជីវិតមានឈ្មោះដូចខាងក្រោម៖១.សិត ស្រីម៉ៅ ភេទស្រី អាយុ១១ឆ្នាំ ២.ឈ្មោះ ពោល គា ភេទស្រី អាយុ១២ឆ្នាំ ៣.ឈ្មោះ ហួរ ស្រីគីម ភេទស្រី អាយុ១១ឆ្នាំ ៤.ឈ្មោះ ស្រាំង ស៊ីអី ភេទស្រីអាយុ១១ឆ្នាំ ៥.ឈ្មោះ ជា សុខខឿន ភេទស្រី អាយុ១២ឆ្នាំ ៦.ឈ្មោះ ម៉េង ស្រីណុច អាយុ១៣ឆ្នាំ និងទី៧ឈ្មោះ ហ៊ឹម ស្រីមឹប ភេទស្រីអាយុ១០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ក្មេងរងគ្រោះមានទីលំនៅក្បែរកន្លែងកើតហេតុ ។ ករណីនេះកម្លាំងជំនាញកំពុងពិនិត្យកន្លែងកើតហេតុ និងចូលរួមធ្វើកោសលវិច្ច័យលើសាកសព នៅមន្ទីរពេទ្យបង្អែកខេត្ត ។




