ឥណ្ឌូនេស៊ី៖ ជារឿងមួយមិនគួរអោយជឿ តែវាជាការពិតដែលកើតឡើងនៅប្រទេស ឥណ្ឌូនេស៊ី ជិតទី ក្រុង ចាកាតាមានរឿងហេតុមួយកើតឡើង គឺពស់ថ្លាន់ធំប្រវែងប្រហែលជាង៥ម៉ែត្រ បានលេបបុរស អ្នកចំការម្នាក់ចូលក្នុងពោះរហូតស្លាប់បាត់បង់ជីវិតក្នុងចំការគ្រាន់តែបុរសម្នាក់នោះកាប់ឆ្កាដីក្បែររន្ធវារស់នៅ។
យោងតាមសំដីប្រពន្ធជនរងគ្រោះបាននិយាយថា ប្តីរបស់គាត់ទៅចំការតាំងពីព្រឹកព្រលឹម ដល់ពេលបាយថ្ងៃត្រង់មិនឃើញ គាត់ក៍ប្រើកូនរបស់គាត់ទៅហៅ ពេលទៅដល់ចំការក៍មិនឃើញ ឃើញតែពស់ធំមួយកណ្តាលចំការមិនវារទៅណាទេ។ កូនក៍រត់មកប្រាប់គាត់ ហើយគាត់ក៍ហៅអ្នកភូមី បួនប្រាំនាក់ទៅជាមួយផង ទៅដល់ឃើញពស់មែន នាំគ្នាឆ្ងល់ហេតុអ្វីពស់នេះមិនរត់ទៅណា តាមពិត វាលេបប្តីខ្ញុំ ហើយវារទៅណាអត់រួច។ បន្ទាប់ពីវាយស្លាប់ហើយវះពោះវា ពុទ្ធោប្តីខ្ញុំនៅក្នុងនោះ។ កើតហេតុ ថ្ងៃទី១២ខែមករាឆ្នាំ២០១៤កន្លងទៅនៅប្រទេសឥណ្ឌូនេស៊ី៕




