ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

​កូនកំលោះ​អាយុ​២៨​ឆ្នាំលង់​ស្នេហ៍​កូនក្រមុំ​វ័យ​៨២​ឆ្នាំតាម​ទូរ​សព្ទសំរេចចិត្តចូលរោងការ

ប្រទេស​ឥណ្ឌូណេស៊ី៖ គូស្នេហ៍​ទើប​រៀបការ​ថ្មីថ្មោង​មួយ​កំពុង​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ផង រំជួលចិត្ត​ផង បន្ទាប់ពី​ដឹងថា​កូនកំលោះ​លង់​ស្នេហ៍​កូនក្រមុំ​តាម​ទូរ​សព្ទ​ដែលមាន​អាយុ​ច្រើនជាង​ជីដូន​របស់ខ្លួន​ទៅទៀត​។​

​ការឈាន​ទៅដល់​រៀបការ​ប្រកែក​មិន​រួច​នេះ ដើមដំបូង​លោក Sofian Loho Dandel បាន​លើក​ទូរ​សព្ទ​របស់​ស្ត្រី​ម្នាក់​ដែល​តេ​ច្រឡំ​លេខ ហើយ​គាត់​មិន​នឹកស្មានថា​ការសន្ទនា​របស់​ពួកគេ​ចំណាយពេល​ដល់​ទៅជិត​មួយ​ម៉ោង​ឡើយ និង​ច្រើន​ម៉ោង​ទៅៗ​នៅ​ថ្ងៃ​បន្តបន្ទាប់ ហើយ​ស្គាល់គ្នា​បាន​មួយឆ្នាំ​ក៏​សម្រេច​រៀបការ​នឹង​គ្នា​។​

Dandel អាយុ​២៨​ឆ្នាំ ជា​មេកានិច​ក្នុង​យានដ្ឋាន​មួយកន្លែង​ក្នុងប្រទេស​ឥណ្ឌូណេស៊ី បាន​លង់​សំឡេង​ដ៏​ពិ​រោះ​របស់ Martha Potu រួច​ក៏​សម្រេច​ជួប​មុខ​គ្នា​។ ប៉ុន្តែ​ពេល​គាត់​ទៅដល់​ផ្ទះ Potu គាត់​មិន​ជឿថា​អ្នក​ដែល​បើកទ្វារ​ឲ្យ​ចូល​ជា​ស្ត្រី​វ័យ​៨២​ឆ្នាំ និង​ជាម​នុស្ស​ខ្លួន​លង់​សំឡេង​តាម​ទូរ​សព្ទ​នោះឡើយ​។​

​អ្វីៗ​ផ្ទុយស្រឡះ​នឹង​ការរំពឹងទុក​ព្រោះ​គាត់​ស្រមៃ​ថា នារី​នោះ​នឹងមាន​សម្រស់​ស្អាត ដល់ពេល​ជួប​ផ្ទាល់​ខាង​ស្រី​មាន​វ័យចាស់​ជាង​ខ្លួន​ដល់​ទៅ ៥៤​ឆ្នាំ​។​

Dandel មានការ​ភ្ញាក់ផ្អើល​ពី​រូបរាង​របស់ Potu ព្រោះ​ខាង​ស្រី​មិនបាន​បង្ហើប​ឲ្យ​ដឹង​ពី​អាយុ​តាម​ទូរ​សព្ទ​ទេ ហើយ​ខាង​ប្រុស​ក៏បាន​សារភាព​ស្នេហ៍ និង​សន្យា​មិន​ផ្លាស់ប្ដូរ​គំនិត​ដែរ​។​

​អ្នក​ទាំង​ពីរបាន​ឆាត​រកគ្នា​ជាច្រើន​ម៉ោង ហើយ Dandel ដឹងថា Potu កំពុង​រស់នៅ​តែម្នាក់ឯង​បន្ទាប់ពី​ប្ដី​ស្លាប់ចោល​ជាង ១០​ឆ្នាំមុន ឯ​កូន​២​នាក់​របស់គាត់​ចេញទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ទៀត​។​

​នៅក្នុង​ការសន្ទនា​គ្នា​វិញ Dandel ដែល​មិនទាន់បាន​ជួប​មុខ​សោះ គាត់​ហ៊ាន​សន្យា​រួមរស់​ជាមួយ Potu អស់​មួយជីវិត​។ ទើប​នៅ​ថ្ងៃទី​១៨​កុម្ភៈ​ថ្មីៗ​នេះ ពួកគេ​បានរៀបចំ​ពិធី​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​តែម្ដង ដោយមាន​ការចូលរួម​ពី​សាច់ញាតិ​បងប្អូន​នៅ​ខេត្ត North Sulawesi ៕









ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...