សមត្ថកិច្ចបានអោយដឹងថាៈជនសង្ស័យឈ្មោះ ង៉ូវ សុខលីន ភេទប្រុសអាយុ២៥ឆ្នាំ(ជាប្តី)មុខរបរមិនប្រាកដបានប្រើខ្សែក្រវ៉ាត់ រឹតកជនរងគ្រោះ ជាប្រពន្ធឈ្មោះខឿនចំរើនភេទស្រីអាយុ
៣៥ឆ្នាំមុខរបរលក់ដូររស់នៅចំណុចកើតហេតុខាងលើបណ្តាលអោយស្លាប់នៅក្នុងបន្ទប់ទឹក(មូលហេតុដោយមានទំនាស់និងគ្នា)ហើយជនរសង្ស័យបានជិះម៉ូតូគេចខ្លួនទៅផ្ទះម្តាយរបស់គេនៅស្រុកសាលាក្រៅខេត្តប៉ៃលិន។
សមត្្ថកិច្ចបន្តថាក្រោយពីទទួលពត៌មានពីសាច់ញាតិជនរងគ្រោះនៅវេលាម៉ោង១៨:០០នាទី(១៦/០២/២០១៧)កម្លាំងអាវុធហត្ថស្រុកកំរៀង បានចេញស្រាវជ្រាវរុករកជនសង្ស័យ រហូតចាប់ជនសង្ស័យបាននៅភូមិថ្នល់បត់ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅខេត្តប៉ៃលិនជាទីកន្លែងកំណើតរបស់ជនសង្ស័យ។
-បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅក្នុង មូលដ្ឋាន អ/ហ ស្រុកកំរៀង ដើម្បីកសាងសំណុំ រឿងតាមនីតិវិធី។ ចំណែកសពជនរងគ្រោះក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ដោយ គីមសសន្នី