ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ស្ត្រីម្នាក់ត្រូវគេរំលោភសម្លាប់ដ៏សាហាវឃោឃៅ​បំផុត​ក្នុងប្រវត្តិសាស្រ្តជប៉ុន


ខ្ញុំបានជួបសៀវភៅមួយក្បាល (ជាភាសាជប៉ុន) វាមានឈ្មោះថា “ឃាតករឃោឃៅរញ្ជួយពិភពលោក” ហើយចៃដន្យខ្ញុំចូលចិត្តរឿងរ៉ាវប្រភេទនេះផងនោះ ក៏ឈរអាន (មិនបានទិញទេ) ហើយក៏ជួបនឹងរឿងក្តីមួយនៅក្នុងប្រទេសជប៉ុន។
វាគឺរឿងក្តី “រំលោភសម្លាប់ ជុនកុ ហ្វុរុតៈ (Junko Furuta)” នៅពេលខ្ញុំបានបើកអាន អាចនិយាយបានតែពាក្យមួយម៉ាត់គត់ថា ស្រក់ទឹកភ្នែក ហើយចង់ក្អួត!!! ព្រោះបានជួបនូវរឿងរ៉ាវដ៏ភ័យញាប់ញ័ររន្ធត់ជាទីបំផុតសម្រាប់មនុស្សស្រីម្នាក់ដែលត្រូវប្រឈមនឹងភាពសាហាវឃោឃៅ អាក្រក់យង់ឃ្នង ថោកទាបជាទីបំផុតលើសពីអ្វីដែលមនុស្សធ្វើបាន ព្រោះវាគឺ 44 ថ្ងៃក្នុងនរករបស់នាងក្រមុំ ជុនកុ។ ហើយតទៅនេះ គឺរឿងរ៉ាវដ៏សែនកំសត់សោកសៅរបស់នាង…។
b209165542

ជុនកុ ហ្វុរុតៈ កើតនៅឆ្នាំ 1972 ក្នុងទីក្រុងមីសាតុ ខេត្ត សៃតាម៉ៈ ប្រទេសជប៉ុន នាងជាកូនស្រីជនជាតិជប៉ុនដែលហាក់ដូចជាទីទាល់ក្រ ហើយនាងក៏មិនបានជារៀនពូកែអ្វីខ្លាំងណាស់ដែរ តែយ៉ាងណាក៏នាងជាមនុស្សគួរឱ្យស្រឡាញ់ និងមានអធ្យាស្រ័យល្អ ជាទីស្រឡាញ់រាប់អានរបស់មិត្តរួមថ្នាក់ និងអ្នកជិតខាង។ ជីវិតរបស់នាងក៏ដូចជាសិស្សស្រីទូទៅដែរ មានជីវិតសប្បាយរីករាយតាមនិស្ស័យមនុស្សវ័យជំទង់ នាងមិនធ្លាបមានបទពិសោធន៍ក្នុងការមានភេទសម្ព័ន្ធអ្វីទាំងអស់ នាងមិនដែលធ្លាប់ផឹកគ្រឿងស្រវឹង ឬគ្រឿងញៀន ឬទៅចូលលេងទីកន្លែងដែលមានភាពប្រថុយប្រថានអ្វីទាំងអស់ ខ្លាំងណាស់ក៏ទៅលេងសួនកំសាន្តតាមនិស្ស័យក្មេងស្រីក្រមុំទូទៅហ្នឹងឯង។
តែពិតជាសំណាងអាក្រក់ណាស់ដែលនាងចៃដន្យទៅមានមិត្តប្រុសម្នាក់ដែលមានឈ្មោះថា មីយ៉ាណុ ហ៊ីរ៉ូឈិ (Miyano Hiroshi) ដែលនៅពេលនោះគេមានអាយុ 18 ឆ្នាំ និងលួចស្រឡាញ់ជុនកុ តែហ៊ីរ៉ូឈិជាមនុស្សមិនកើតការ និងថែមទាំងជាសមាជិកជាន់ទាបរបស់ក្រុមអន្ធពាលយ៉ាគូហ្សាទៀតផង។ គេមិនបានមករៀនជាញឹកញាប់ និងមានឈ្មោះល្បីល្បាញថាជាសិស្សយូកូង ជាអ្នកលេងដែលចូលចិត្តអំពើហិង្សា។
ហ៊ីរ៉ូឈិ ប្រាប់ជុនកុថា ចង់និយាយជាមួយនាងជាលក្ខណៈឯកជន និងនៅពេលនាងទៅជួបក៏បានដឹងថា គេនាំមិត្តភ័ក្តិមកដែរ។ មិត្តភ័ក្តិរបស់ហ៊ីរ៉ូឈិមានមុខមាត់ដូចពួកចោរយ៉ាគូហ្សាអ៊ីចឹង ធ្វើឱ្យនាងមានអារម្មណ៍ភ័យខ្លាច និងព្យាយាមរត់គេច តែនាងបែរជាត្រូវមនុស្សទាំងបួននាក់នោះចាប់បាន និងនាំនាងទៅឃុំឃាំងទុកនៅឯផ្ទះ មិណាតុ ណូប៊ុហារុ នៅអាដាជិ ក្នុងទីក្រុងតូក្យូ(ពីដំបូងសារព័ត៌មានប្រើពាក្យហៅមិណាតុថា យុវជន C)។ បន្ទាប់ពីនោះហ៊ីរ៉ូឈិបានផ្ញើដំណឹងទៅផ្ទះថា គេរត់ចេញពីផ្ទះហើយមិនបាច់តាមរកទេ និងដោយសារតែភាពជាកូនចៅរបស់ពួកអន្ធពាលយ៉ាគូហ្សាផងនោះ ធ្វើឱ្យឪពុកម្តាយរបស់ហ៊ីរ៉ូឈិភ័យខ្លាចរហូតមិនហ៊ានទៅប្តឹងប៉ូលីសថា កូនប្រុសរបស់ខ្លួនបាត់ខ្លួនឡើយ ចំណែកអាណាព្យាបាលនៅឯផ្ទះណូប៊ុហារុវិញ ពួកគេកុហកថា ជុនកុជាសង្សាររបស់គេ។
រឿងដំបូងដែលយុវជនពាលទាំងបួននាក់ធ្វើចំពោះនាងក្រមុំគឺ បង្ខំឱ្យនាងទូរស័ព្ទទៅប្រាប់អ្នកផ្ទះថា កំពុងនៅផ្ទះមិត្តភ័ក្តិ ហើយបន្ទាប់ពីនោះកម្មវិធីនរកក៏ចាប់ផ្តើមឡើង ដោយហេតុការណ៍ទាំងអស់មានការថតរូបភាពទុកទៀតផង(ដែលក្រោយមកបានក្លាយជាភស្តុតាងយ៉ាងច្បាស់)។
បន្ទាប់ពីនោះនាងក្រមុំក៏ត្រូវបានរោមចាប់រំលោភ គេនិយាយថា ហ៊ីរ៉ូឈិបាននាំអ្នកដទៃមកចូលរួមជាមួយទៀតផង ក្នុងអំឡុងពេលដំបូងៗដែលនាងត្រូវចាប់ខ្លួនមកនោះ នាងត្រូវបានរំលោភច្រើនជាង 500 ដងដោយមនុស្សប្រុសជាង 100 នាក់!! បន្ទាប់ពីនោះជុនកុក៏ក្លាយជារបស់លេងសម្រាប់យុវជនកំណាចទាំងបួននាក់ ហើយរឿងរ៉ាវទាំងអស់ត្រូវបានរួបរួមទុកនៅក្នុងសៀវភៅកំណត់ហេតុ 44 ថ្ងៃរបស់ជុនកុ ដូចតទៅនេះ ៖
ថ្អៃទីមួយ 22 វិច្ឆិកា 1988 ត្រូវបានចាប់ពង្រត់ ៖ នាងត្រូវបានចាប់ពង្រត់ដោយមនុស្សម្នាក់ក្នុងចំណោមសត្វនរកទាំងបួន នាងត្រូវឃុំឃាំងទុកនៅក្នុងផ្ទះ បន្ទាប់ពីនោះនាងត្រូវគេសម្រាតសម្លៀកបំពាក់ និងត្រូវបានចាប់រំលោភ (រំលោភ ៤០០ដង) នាងត្រូវបានបង្ខំឱ្យទូរស័ព្ទទៅប្រាប់អ្នកផ្ទះថា នាងនៅផ្ទះមិត្តភ័ក្តិ មិនបាច់តាមរកទេ។ នាងស្រេកឃ្លាន និងមានសភាវរាងកាយគ្មានកម្លាំងកំហែងព្រោះទទួលបានជាតិអាហារតិចហួសហេតុពេក) រហូតជាហេតុធ្វើឱ្យនាងត្រូវញ៉ាំសត្វកន្លាត និងផឹកទឹកនោមខ្លួនឯង។ នាងត្រូវបានបង្ខំឱ្យសម្រេចតណ្ហាខ្លួនឯង បង្ខំឱ្យនាងជួយខ្លួនឯងសម្រេចតណ្ហានៅចំពោះមុខអ្នកដទៃ(អាពួកសត្វនរក!) ត្រូវពួកវាអុជប្រដាប់ភេទដោយភ្លើងដែកកេះ និងយកវត្ថុផ្សេងៗញាត់ចូលទៅក្នុងរន្ធផ្លូវភេទ និងរន្ធទ្វារធំ(គូទ)របស់នាង។
កន្លងផុតទៅ 11 ថ្ងៃ – 1 ធ្នូ 1988 ៖ ត្រូវបានវាយដំយ៉ាងធ្ងន់ធ្ងររាប់មិនអស់ ផ្ទៃមុខរបស់នាងត្រូវដាក់ផ្អឹបនឹងកម្រាលស៊ីម៉ង់ត៍ដើម្បីសម្រាលអការឈឺចាប់ ដោយសារតែនាងត្រូវគេដាល់ទៅលើផ្ទៃមុខរាប់មិនអស់។ បន្ទាប់ពីនោះដៃរបស់នាងត្រូវបានចងជាប់នឹងក្តារ ហើយរាងកាយរបស់នាងបានក្លាយជាបាវខ្សាច់សម្រាប់ទាត់ធាក់ ច្រមុះពេញទៅដោយឈាមរហូតនាងដកដង្ហើមស្ទើរតែមិនរួចរហូតត្រូវប្រើមាត់ដកដង្ហើមជំនួសវិញ។ ដុំដែកដែលប្រើសម្រាប់ហាត់ប្រាណត្រូវបានទម្លាក់លើពោះរបស់នាង នាងធ្លាយក្អួតចេញមកគ្រប់ពេល ពេលព្យាយាមញ៉ាំទឹក(ពោះរបស់នាងមិនអាចទទួលយកបាន)។ នាងព្យាយាមរតគេច តែត្រូវអាពួកសត្វនរកនោះចាប់បានវិញ និងត្រូវវាយដំ ត្រូវដាក់ទោសដោយការយកភ្លើងបារីអុជនៅលើដៃ យកវត្ថុរាវដែលឆេះភ្លើងមកចាក់ស្រោចលើជើងរបស់នាង និងយកភ្លើងដុត និងយកដបញាត់ចូលទៅក្នុងរន្ធគូទរបស់នាងរហូតរងរបួស។
កន្លងផុតទៅម្ភៃថ្ងៃ – 10 ធ្នូ  1988 ៖ នាងលែងអាចដើរបានហើយ ព្រោះជើងត្រូវភ្លើងឆេះយ៉ាងធ្ងន់ធ្ងរ នាងត្រូវបានវាយដោយបន្ទះឬស្សី ត្រូវគេយកផាវញាត់ចូលទៅក្នុងរន្ធគូទហើយដុតភ្លើង នាងត្រូវបានវាយលើដៃ និងក្រចករហូតបែកខ្ទេចអស់ ត្រូវវាយដោយដែកវាយកូនហ្គោល និងយកបារីញាត់ចូលទៅក្នុងរន្ធផ្លូវភេទ។ នាងត្រូវពួកវាបង្ខំឱ្យទៅគេងនៅឯរានហាលទាំងពេលនោះជារដូវរងា  និងត្រូវដោតដោយឈើដោតសាច់មាន់អាំងចូលទៅក្នុងរន្ធផ្លូវភេទ និងរន្ធគូទរហូតធ្លាក់ឈាមយ៉ាងធ្ងន់ធ្ងរ។
0
កន្លងផុតទៅសាមសិបថ្ងៃ ៖ ពួកវាយកដំណក់ទៀនក្តៅៗបន្តក់ដាក់មុខ ត្របកភ្នែករបស់នាងត្រូវបានដុតដោយភ្លើងដែកកេះ ចាក់ដោយម្ជុលដេរនៅលើដើមទ្រូង ក្បាលដោះខាងឆ្វេងត្រូវបានកាត់ចោល និងត្រូវកៀបដោយដង្កាប់។ ពួកអាសត្វនរកយកអំពូលភ្លើងញ៉ុកចូលទៅក្នុងរន្ធផ្លូវភេទរបស់នាង រួចហើយឈាមក៏ហូរចេញមកយ៉ាងខ្លាំងដោយសារតែពួកវាយកកន្រ្តៃញាត់ចូលទៅ រហូតដល់នាងមិនអាចបត់ជើងតូចបែបប្រក្រតីបាន។ នាងត្រូវប្រើពេលជាងមួយម៉ោងដើម្បីចុះទៅខាងក្រោម និងប្រើប្រាស់បន្ទប់ទឹក។ ក្រដាសត្រចៀកខូចខាតយ៉ាងធ្ងន់ធ្ងរ ខួរក្បាលបានទទួលការប៉ះទង្គិចយ៉ាងខ្លាំងក្លា។
កន្លងផុតទៅសែសិបថ្ងៃ ៖ នាងរងទុក្ខវេទនា និងស្រែកអង្វរសុំសេចក្តីស្លាប់។  1 មករា 1989 សភាពរាងកាយរបស់នាងខ្ទេចខ្ទាំយ៉ាងគួរឱ្យអាសូរ នាងស្ទើរតែលែងអាចកម្រើកខ្លួនបានទៅហើយ។
កន្លងផុតទៅសែសិបបួនថ្ងៃ  4 មករា 1989 ៖ ពួកអាសត្វនរកទាំងនោះបានបង្ខំឱ្យនាងលេងហ្គេម mah jong(លេងបៀលើក្តាររបស់ជប៉ុនមួយប្រភេទ) ហើយរង្វាន់ដែលបានពីហ្គេមនេះគឺ ការធ្វើឱ្យរាងកាយរបស់នាងពិការដោយសារដុំដែកហាត់ប្រាណលើកវាយសំពងនាងយ៉ាងទារុណ។ ពេលនោះនាងធ្លាក់ឈាមចេញមកទាំងតាមច្រមុះ និងមាត់ តែអាពួកសត្វនរកទាំងនោះមិនទាន់អស់ចិត្តទេ វាយកដំណក់ទៀនក្តៅៗសម្រក់ដាក់ភ្នែក និងលើផ្ទៃមុខរបស់នាង។ នាងស្រែកអង្វរសុំឱ្យពួកវាសម្លាប់នាងទៅប្រសើរជាង រួចហើយពួកសត្វនរកទាំងនោះក៏យកប្រេងសាំងចាក់ស្រោចពីលើផ្ទៃមុខ ដៃជើង និងដងខ្លួនរបស់នាងហើយដុតភ្លើងតែម្តង។ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នាងស្លាប់យ៉ាងវេទនាបំផុត បញ្ចប់ក្តីទុក្ខវេទនា 44 ថ្ងៃនរកលើផែនដីយ៉ាងខ្លោចផ្សា។
ពេលនាងស្លាប់ហើយ ពួកអាសត្វនរកព្រៃផ្សៃទាំងបួនក៏យកធុងសាំងប្រភេទ 55 ពីដុង ញាត់សាកសពចូលទៅក្នុងធុង ហើយចាក់ល្បាយស៊ីម៉ង់ត៍ចូល រួចនាំគ្នាយកទៅបោះចោលនៅក្នុងកន្លែងកសាងសំណង់មួយនៅឯ ខូតុ ទីក្រុងតូក្យូ។
នៅពេលប៉ូលិសរកឃើញសាកសពរបស់នាង សភាពសាកសពបានបង្ហាញឱ្យឃើញពីភាពសាហាវឃោឃៅយ៉ាងទារុណហួសនឹងពិពរ័ណ៌នាជាតួអក្សរបាន។ សភាពសាកសពត្រូវភ្លើងឆេះឡើងខ្លោចសឹងតែមើលមិនយល់ ចំណាំមិនបាន។ តាមរយៈការពិនិត្យសាកសពយ៉ាងលម្អិតបានរកឃើញថា មានស្នាមកំណកទឹកមេជីវិតរបស់បុរសជាងមួយរយនាក់នៅក្នុងរន្ធគូទ និងរន្ធផ្លូវភេទរបស់នាង!!  បង្ហាញឱ្យដឹងថា នាងបានទទួលក្តីទុក្ខវេទនាហួសនឹងបរិយាយមុននឹងដាច់ខ្យល់ស្លាប់។
នៅពេលម្តាយរបស់នាងបានឮដំណឹង និងសេចក្តីលម្អិតរបស់រឿងដែលកើតឡើងចំពោះកូនស្រី គាត់ស្ទើរតែខ្យល់គដួលព្រូសនៅនឹងកន្លែង រហូតដល់ត្រូវទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជំងឺផ្លូវចិត្ត ដែលរហូតមកដល់ពេលនេះហើយ គាត់ក៏នៅតែមិនអាចបំភ្លេចសេចក្តីទុក្ខវេទនាដែលកូនស្រីរបស់គាត់បានទទួលនោះបានឡើយ…។
main-qimg-d0f6239f2b0e012a209c0d3fd9a64c85-cទីបំផុត សត្វនរកដ៏ព្រៃផ្សៃទាំងបួននាក់នោះក៏ត្រូវបានចាប់ខ្លួន និងកាត់ទោស  តែច្បាប់របស់ប្រទេសជប៉ុន យុវជនដែលនៅក្មេងៗដែលបង្ករឿងនោះមានទោសស្រាលបំផុត។ ទាំងបួននាក់នោះត្រូវកាត់ក្តីឱ្យជាប់ពន្ធនាគារត្រឹមតែ 7 – 20 ឆ្នាំប៉ុណ្ណោះ លុះពេលរួចផុតទោសហើយក៏ប្តូរឈ្មោះ និងនាមត្រកូលថ្មីត្រឡប់ចូលទៅក្នុងសង្គមជាថ្មីម្តងទៀត វាមិនស័ក្តិសមនឹងអ្វីដែលពួកវាបានធ្វើចំពោះក្មេងស្រីម្នាក់ដែលពោរពេញទៅដោយក្តីសង្ឃឹម និងអានាគតស្រស់ស្រាយនោះឡើយ ធ្វើឱ្យសារព័ត៌មានផ្សេងៗព្យាយាមស្រែកតវ៉ាទាមទាររកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ។  សារព័ត៌មានខ្លះបានបើកកកាយឈ្មោះពិតរបស់សត្វនរកទាំងបួននោះ ដោយពួកគេនិយាយថា ពួកវាទាំងនោះមិនចាំបាច់មានសិទ្ធិមនុស្សការពារនោះទេ។ នៅទីបំផុតក្រុមគ្រួសាររបស់ពួកសត្វនរកទាំងបួននាក់នោះត្រូវលក់ដីលក់ផ្ទះបានប្រាក់ប្រមាណជា 50 លានយេន ហើយនាំយកប្រាក់នោះទៅប្រគល់ជូនក្រុមគ្រួសាររបស់ជុនកុ៕
ប្រភព៖ http://has-has-ha.com/2016/09/3875/

ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...