ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

យុវតីម្នាក់ត្រូវបានជនល្មោភកាមឃុំឃាំងតែក្នុងក្តាមឈូស និងធ្វើទារុណកម្ម រំលោភ អស់រយៈពេល 7 ឆ្នាំទើបដឹង


បើករឿងក្តីឃោឃៅ គូស្វាមីភរិយាអាមេរិកាំងបានចាប់ពង្រត់ស្រីក្រមុំអាយុ 20ឆ្នាំម្នាក់ ឃុំឃាំងនៅក្នុងក្តាមឈូសរយៈពេល 7 ឆ្នាំ និងព្រលែងចេញមកតែនៅពេលណាដែលត្រូវការរំលោភ ឬធ្វើទារុណកម្មប៉ុណ្ណោះ។
អាចរាប់បានថាគឺជាហេតុការណ៍មួយក្នុងចំណោមហេតុការណ៍ដ៏សាហាវឃោឃៅខ្លាំងបំផុត ដែលក្លាយជារឿងក្តីដែលល្បីល្បាញមួយនៅសហរដ្ឋអាមេរិក សម្រាប់ករណីរបស់ ខលលីន ស្ទែន នាងក្រមុំវ័យ 20 ឆ្នាំ ដែលត្រូវគូស្វាមី-ភរិយាជនជាតិអាមេរិកាំងចាប់ពង្រត់យកទៅឃុំឃាំងក្នុងក្តាមឈូស និងធ្វើទារុណកម្មអស់រយៈពេលដល់ទៅ 7 ឆ្នាំពេញ។
នៅថ្ងៃ 8 ខែកញ្ញា ឆ្នាំ 2016  គេហទំព័រ Mirror បានលើកយកបទពិសោធន៍ដែលប្រៀបដូចជាធ្លាក់នរកទាំងរស់របស់ ខលលីន ស្ទែន មករាយការណ៍ជាថ្មីម្តងទៀត ដោយរឿងរ៉ាវទាំងអស់បានចាប់ផ្តើមឡើងនៅថ្ងៃមួយក្នុងឆ្នាំ 1977 ដែលខណៈនោះ ខលលីន កំពុងស្ថិតក្នុងវ័យ 20 ឆ្នាំ បានបក់ដៃសុំដោយសារតាមរថយន្តរបស់គូស្វាមី-ភរិយា ខាមេរ៉ន់ និង ចានីស ហ៊ុកគើរ នៅតាមផ្លូវដើម្បីបន្តដំណើរទៅមុខ ដោយមិននឹកស្មានដល់ថា នេះគឺជាការសម្រេចចិត្តដែលខុសឆ្គងខ្លាំងបំផុតនៅក្នុងជីវិតឡើយ។
ខលលីន និយាយថា ពីដំបូងនាងគិតថា ទាំងពីរនាក់នោះប្រហែលជាគួរឱ្យទុកចិត្តបាន ព្រោះពួកគេធ្វើដំណើរមកជាមួយទារកតូចមួយផងដែរ។ បន្ទាប់ពីពេលវេលាកន្លងផុតទៅត្រឹមតែមួយម៉ោងប៉ុណ្នោះ ខាមេរ៉ន់ ដែលជាអ្នកបើកបរក៏បាននាំនាងទៅដល់កន្លែងស្ងាត់មួយ ប្រើកាំបិតភ្ជង់បំបិទមាត់នាង ចងដៃចងជើងរបស់នាង មុននឹងយកប្រអប់ឈើមួយមកគ្របក្បាលនាង និងនាំនាងតម្រង់ទៅផ្ទះរបស់ពួកគេដែលស្ថិតនៅក្នុង រេដប្លាហ្វ រដ្ខ ខាលីហ្វ័រនៀ។
ខណៈនោះ ខលលីន គិតថា នាងប្រហែលជាលែងមានជីវិតរស់នៅតទៅទៀតហើយ តែការពិតវិញ មើលទៅវាហាក់ដូចជាសាហាវឃោឃៅខ្លាំងជាងនោះទៅទៀត នៅពេលដែលគូស្វាមីភរិយាចិត្តកំណាចនោះ បានឃុំឃាំងជនរងគ្រោះក្រមុំនៅក្នុងក្តាមឈូសឈើមួយ ដែលលាក់ទុកនៅខាងក្រោមគ្រែរបស់ពួកគេទាំងគូ និងអនុញ្ញាតឱ្យនាងចេញមកក្រៅបានតែក្នុងពេលណាដែល ខាមេរ៉ន់ ត្រូវការរំលោភ និងធ្វើទារុណកម្មដោយវិធីផ្សេងៗតែប៉ុណ្ណោះ។ ពេញមួយរយៈពេលនៃសេចក្តីទុក្ខដ៏យូរអង្វែងដល់ទៅ 7 ឆ្នាំនោះ មានរឿងតែមួយគត់ដែលធ្វើឱ្យនាងមានសេចក្តីសុខបាននោះគឺ ការគេចចេញពីការពិត និងបណ្តោយខ្លួនឯងឱ្យអណ្តែតចេញពីការពិតដ៏សាហាវឃោឃៅនេះ នឹកស្រមៃតែខ្លួនឯងថា កំពុងតែស្ថិតនៅក្នុងទីកន្លែងមួយដែលមានសេចក្តីសុខ និងឡោមព័ទ្ធដោយមនុស្សដែលស្រឡាញ់ចូលចិត្តនាង។
ii5
រហូតនៅទីបំផុត ខលលីន ក៏រត់ចេញរួចពីរណ្តៅនរកនោះបាននៅខែ សីហា ឆ្នាំ 1984 និងនាំឆ្ពោះទៅរកការចាប់ខ្លួន និងដំណើរការកាត់ក្តីគូស្វាមីភរិយាចិត្តឃោឃៅនោះ។ យ៉ាងណាក៏ដោយ ចានីស បានទទួលការឃុំគ្រងអំពីតុលាការបន្ទាប់ពីនាងបានផ្តល់នូវសហការធ្វើជាសាក្សីក្នុងទង្វើឧក្រិដ្ឋអសីលធម៌របស់ ខាមេរ៉ន់ ជាស្វាមី ដែលនៅទីបំផុត ខាមេរ៉ន់ ត្រូវបានកាត់ទោសឱ្យជាប់ព័ន្ធនាគារចំនួន 104 ឆ្នាំ។
ii6
ចាប់ពីពេលនោះរហូតមកដល់ពេលនេះ ពេលវេលាបានកន្លងទៅអស់ជាច្រើនសិបឆ្នាំហើយ ទីបំផុត ខលលីនក៏អាចត្រឡប់មករស់នៅយ៉ាងមានសេចក្តីសុខជាថ្មីម្តងទៀតបាន ក្រោយពីឆ្លងកាត់បទពិសោធន៍ដ៏សែនអាក្រក់កាលពីអតីតកាល ខណៈដែលរឿងរ៉ាវរបស់ ខលលីន អ្នកដែលត្រូវបានគេហៅថា “ស្រ្តីក្រមុំក្នុងក្តាមឈូស” និងថែមទាំងត្រូវបាននាំយកមកសាងជាខ្សែភាពយន្តរឿង Girl in the Box ដែលមានកំណត់ដាក់បញ្ចាំងនៅក្នុងប្រទេសអាមេរិកក្នុងពេលឆាប់ៗនេះទៀតផង៕
ii2

ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...