ក្រមុំជប៉ុនដ៏កាចសាហាវម្នាក់បានសម្លាប់ប្អូនប្រុសបង្កើតរបស់ខ្លួនក្រោយពេលឈ្លោះគ្នារឿងនិយាយកុហក បានមិត្តភ័ក្តិប្អូនប្រុសសង្ស័យព្រោះបាត់ខ្លួនជនរងគ្រោះយូរថ្ងៃ ក៏ទៅរកដល់ផ្ទះ តែត្រូវនាងហាម និងមិនព្រមឱ្យចូលផ្ទះជាដាច់ខាត។
កាលពីថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2016 ថ្មីៗនេះ សារព័ត៌មាន ម៉ៃនិជិ របស់ជប៉ុនបានរាយការណ៍អំពីរឿងក្តីឃាតកម្មដ៏កំពូលភ្ញាក់ផ្អើលមួយ ដោយសារស្រីក្រមុំម្នាក់អាយុ 25ឆ្នាំបានសម្លាប់ប្អូនប្រុសបង្កើតរបស់ខ្លួនឯង មុននឹងកាត់សាកសពជាកង់ៗប្រមាណជាជាង 10 កង់ ហើយយកទៅលាក់ទុកនៅតាមចំណុចផ្សេងៗនៅក្នុងផ្ទះ និងមួយចំណែកទៀតដាក់ក្នុងទូទឹកកក និងបានសារភាពថា បង្កហេតុនេះឡើងព្រោះតែមានបញ្ហាឈ្លោះទាស់ទែងគ្នាបន្តិចបន្តួច ព្រមទាំងព្យាយាមកម្ទេចភស្តុតាងតែរឿងបានបែកធ្លាយមុនទៅហើយ។
របាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះដែលក្លាយជាកំណាត់សាកសពដោយស្នាដៃបងស្រីខ្លួនឯងនេះគឺ រៀវ ថាខេអ៊ុជិ វ័យ 21 ឆ្នាំ គេរស់នៅជាមួយនឹង អេមិ បងស្រីបង្កើតនៅក្នុងផ្ទះមួយខ្នងក្នុងទីក្រុង ឈិស៊ឺអ៊ិ ខេត្ត ឈិបៈ តែក្នុងអំឡុងចុងខែសីហាកន្លងមក រៀវបានបាត់ខ្លួនយ៉ាងគួរឱ្យសង្ស័យ និងគ្មាននរណាបានឃើញគេទៀតឡើយក្រោយពីពេលនោះមក។ រហូតទាល់តែនៅថ្ងៃទី 12 កញ្ញាកន្លងមកនេះ មិត្តភ័ក្តិរបស់រៀវកើតក្តីងឿងឆ្ងល់យ៉ាងខ្លាំង ក៏ទៅរករៀវដល់ផ្ទះ តែពេលទៅដល់ផ្ទះសម្លាញ់របស់គេ អេមិបែរជាមិនព្រមឱ្យគេចូលផ្ទះយ៉ាងគួរឱ្យសង្ស័យ ទើបគេសម្រេចចិត្តទូរស័ព្ទប្តឹងប៉ូលិស។
ក្រោយពីបានទទួលដំណឹង ប៉ូលីសខេត្តឈិបៈក៏បានដឹកនាំកម្លាំងចូលទៅត្រួតពិនិត្យផ្ទះរបស់រៀវ ដើម្បីរកចម្លើយថា តើរៀវបាត់ខ្លួនទៅណា ហើយនៅទីបំផុតក៏បានប្រទះឃើញថង់ផ្លាស្ទិកធំៗចំនួន 2 ដែលខាងក្នុងមានផ្ទុកក្បាល និងដៃជើងមនុស្ស ទើបឆែកឆេរស្វែងរកបន្ថែមទៀត រហូតបានឃើញចំណែកនៃរាងកាយមនុស្សផ្សេងៗទៀតលាក់ទុកនៅតាមបន្ទប់ផ្សេងៗនៅក្នុងផ្ទះ និងមួយផ្នែកទៀតត្រូវបានញាត់ណែនក្លាស្សេនៅក្នុងទូទឹកកក និងថែមទាំងមានស្នាមកំណកឈាមពេញផ្ទះទៀតផង ទើបចាប់ខ្លួនអេមិមកសាកសួរចម្លើយ។
តាមរយៈការសាកសួរចម្លើយ អេមិក៏បានឱ្យការណ៍ និងសារភាពការពិតចំពោះប៉ូលីសថា “ខ្ញុំបានបង្កហេតុសម្លាប់និងកាប់សាកសពប្អូនប្រុសជាកង់ៗកាលពីប្រមាណជា 2 សប្តាហ៍មុន ដោយកាំបិត ខ្ញុំពិតជាបានធ្វើរឿងដែលឃោឃៅខ្លាំងណាស់“។
សម្រាប់មូលហេតុនៃការបង្កហេតុក្នុងគ្រានេះ អេមិបានប្រាប់ថា នាងមានបញ្ហាបន្តិចបន្តួចជាមួយប្អូនប្រុស មុននឹងវារីករាលដាលដល់ថ្នាក់ត្រូវកាប់សម្លាប់គ្នាបែបនេះ និងបន្ទាប់ពីប្អូនប្រុសស្លាប់ហើយ នាងក៏បានកាប់សាកសពប្អូនប្រុសជាកង់ៗនិងព្យាយាមរិះរកវិធីយកទៅបោះចោល។
ចំណែកខាងប៉ូលិសជឿថា មូលហេតុដែលអេមិយកបំណែករាងកាយសាកសពប្អូនប្រុសទៅក្លាស្សេទុកក្នុងទូទឹកកកគឺដើម្បីរក្សាសភាពឱ្យនៅបានយូរបំផុត ពន្យារពេលស្អុយរលួយក្នុងអំឡុងពេលដែលនាងកំពុងគិតថា តើនឹងត្រូវចាត់ការយ៉ាងណាស្រួលជាមួយវា។
យ៉ាងណាក៏ដោយ ខណៈនេះប៉ូលិសកំពុងស្ថិតក្នុងអំឡុងពេលត្រួតពិនិត្យសាកសពយ៉ាងលម្អិតដើម្បីអះអាងថា ជាសាកសពរបស់រៀវមែនឬក៏មិនមែន ខណៈដែលលទ្ធផលនៃការធ្វើកោសល្យវិច្ច័យបថមបានរកឃើញថា សាកសពត្រូវបានកាត់ជាកង់ៗដោយកាំបិតចុងស្រួច និងស្លាប់បាត់បង់ជីវិតច្រើនថ្ងៃមកហើយ ដែលវាត្រូវគ្នានឹងចម្លើយសារភាពរបស់អេមីដែរ៕
សូទស្សនាវីដេអូខាងក្រោម៖