ប្រទេសប្រេស៊ីល៖ យោងតាមគេហទំព័រផ្លូវការណ៍របស់ប្រទេសប្រេស៊ីលបានចុះផ្សាយថ្ងៃទី១០ខែមេសាឆ្នាំ២០១៧កន្លងទៅថា មានចោរប្លន់ម៉ូតូប្រដាប់អាវុធពីរនាក់ត្រូវប៉ូលីសបាញ់សំលាប់ភ្លាមៗពេលកំពុងប្លន់ម៉ូតូពីបុរសម្នាក់ ក្នុងក្រុង Favela ប្រទេសប្រេស៊ីល។ ប្រភពដដែលបានបន្តថា ម្ចាស់ម៉ូតូបានរាយការណ៍ប្រាប់ប៉ូលីសតាមទូរស័ព្ទ ថាមានករណីប្លន់ម៉ូតូរបស់គាត់តាមបណ្តោយផ្លូវហាយវេ ដែលចោរមានគ្នាពីរនាក់ប្រដាប់ដោយអាវុធគ្រប់ដៃ។ ដកស្រង់សំដីនាយប៉ូលីសបាននិយាយថា ក្រោយពីទទួលពាក្យបណ្តឹងតាមទូរស័ព្ទរួចមក ខាងកងកាំលាំងបាន ដាក់ក្រុមល្បាតតាមគោលដៅផ្លូវ ហាយវ៉េ ក៍ប្រទះឃើញក្រុមចោរពីរនាក់ជិះម៉ូតូពីរគ្រឿង។ មន្ត្រីប៉ូលីសបានបន្តថា ក្រុមចោរហាក់ដឹងខ្លួនក៍បើការបាញ់ប្រហារមកលើប៉ូលីសមុន រហូតដល់ប៉ូលីសម្នាក់រងរបួសធ្ងន់ផងដែរ។ ប៉ូលីសប្រចាំគោលដៅ បានបើកការបាញ់ប្រហារតបវិញស្លាប់ទាំងពីរនាក់នៅកន្លែងកើតហេតុតែម្តង។ សូមបញ្ជាក់ផងដែរថា ក្រុមចោរប្លន់ប្រដាប់អាវុធក្នុងប្រទេសប្រស៊ីលភាគច្រើន សុទ្ធតែត្រូវបានបាញ់សំលាប់ពេលចុះបង្ក្រាបម្តងៗ៕
ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖
Loading...
ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖
Loading...