បរទេស៖ មានសេចក្តីរាយការណ៍មកថា មានគ្រួសារមួយពុលផ្សែងស្លាប់ទាំងអស់គ្នាពេលកំពុងដេកលង់លក់ដោយសារផ្សែងភាយចេញពីចង្ក្រានដុតកំដៅដោយធ្យូងថ្មនៅក្នុងបន្ទប់គេង។ ប៉ូលីសបាននិយាយថា ក្រុមគ្រួសារ (ឪពុក ម្ដាយនិង កូន) ត្រូវបានរកឃើញ ស្លាប់នៅលើគ្រែ ដោយសារការ ពុលជាតិកាបូនម៉ូណូអុកស៊ីតភាយចូលក្នុងបន្ទប់ពេលកំពុងដេកលងលក់។ មានការលិចធ្លាយបំពង់បង្ហុយផ្សែងចេញពីចង្រ្កាន ធ្យូងថ្ម នៅក្នុង បន្ទប់( សញ្ញាព្រួញ )។ បន្ទាប់ពីការធ្វើតេស្តជាតិខ្យល់ក្នុងសួតអ្នកស្លាប់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ក្នុងសួតជនរងគ្រោះពោរពេញទៅដោយ ជាតិពុលម្យ៉ាងដែលគេស្គាល់ថាជា "កាបូនម៉ូណូអុកស៊ីត"៕
ប្រែសំរួលដោយ៖ គន្ធា