ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

សាហាវណាស់ពន្លូតកូនខ្លួនឯងរួចហើយដើរចូលផ្សារទំនើបទិញអីវ៉ាន់ធ្វើដូចមិនមានរឿង

វេនីស៊ូអេឡា៖ ប៉ូលីសនៃរដ្ឋ Zuliaបានឃាត់ខ្លួនស្ត្រីវ័យ២៥ឆ្នាំម្នាក់ ពីបទ រំលូតនិងសំលាប់កូនខ្លួនឯងដោយចេតនានេះបើយោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុករបស់ប្រទេសនេះ។ សេចក្តីរាយការណ៍បានបន្តថា ស្ត្រីឈ្មោះ Celmira Maria Palmarអាយុ២៥ឆ្នាំរស់នៅក្នុងតំបន់ឧស្សាហ៍កម្មMolina de Maracaiboបានពន្លូតកូនអាយុ៦ខែក្នុងផ្ទៃអោយឯងៗ ។ ប៉ូលីសបាននិយាយថា នៅម៉ោង៨ៈ៣០នាទីព្រឹកមានស្ត្រីម្នាក់បានរំលូតកូនក្នុងបន្ទប់ទឹកមួយកន្លែង រួចដើរចូលក្នុងផ្សារទំនើរទិញអីវ៉ាន់ធ្វើហាក់មិនមានរឿងអ្វីកើតឡើង តែអ្នកឈរតំរងជួរពីក្រោយនាងដើម្បីទូរទាត់ទនិញបានមានការសង្ស័យព្រោះឃើញឈាមធ្លាក់ពីខ្លួននាង ក៍រាយការណ៍ប្រាប់ប៉ូលីសក្បែរនោះ។ នាងត្រូវបាននាំទៅមន្ទីរពេទ្យដើម្បីសង្រោះ។ នាងបានសារភាពថា "នាងបានរំលូតកូនអាយុ៦ខែដោយខ្លួនឯង គឺ ទិញថ្នាំកន្លែងលក់ថ្នាំលួចលាក់មួយកន្លែងដើម្បីលេបអោយមាត់ស្បូនបើកងាយស្រួលរំលូត" ពីព្រោះមិនមានគ្លីនិកណាហ៊ានរំលូតកូនរបស់នាងទេ។ នាងត្រូវបានផ្តន់ទារទោសផងដែរពីបទសំលាប់ទារកក្នុងផ្ទៃដោយចេតនា៕
 ដកស្រង់និងប្រែសំរួលដោយ៖ គន្ធា




ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...