ប្រទេសចិន៖ និសិត្សពីររៀនផ្នែកទេសចរណ៍នៃសាលាសកលវិទ្យាល័យ Emeisan ប្រទេសចិន ចំនួន២នាក់បានរងរបួស ធ្ងន់ដេកដួលនៅកន្លែងកើតហេតុទាំងពីរនាក់ដោយសារជំលោះ ចែកស្រីស្នេហ៍គ្នាមិនដាច់ក្នុងការដណ្តើម យុវតីម្នាក់ក្នុងថ្នាក់រៀនជាមួយគ្នាមកធ្វើជាមិត្តស្រី។ សាក្សីបាននិយាយថា មុនពេលកើតហេតុ មានសិស្សពីរនាក់ បានឈ្លោះគ្នាយ៉ាងខ្លាំងៗ បន្ទាប់មកពួកគេទាំងពីរបានដកកាំបិតពីក្នុងកាបូបចាក់គ្នាទៅវិញទៅមក រហូតដេកដួលនៅកន្លែងកើតហេតុរៀងៗខ្លួនក្រោមក្រសែភ្នែកសិស្សសាលារាបសិបនាក់នៅក្នុងមហាវិទ្យល័យ។ តាមពាក្យចរចាមអារ៉ាមសិស្សក្នុងមហាវិទ្យាល័យ បាននិយាយថា ពួកគេឈ្លោះគ្នាពីព្រោះដណ្តើមសិស្សស្រីម្នាក់ដែលរៀនជាមួយគ្នាមកធ្វើមិត្តស្រី។ ចុងក្រោយពួកគេត្រូវយកទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងពីរនាក់៕
ដកស្រង់និងប្រែសំរួលដោយ៖ គន្ធា