ឥណ្ឌូនេស៊ី៖ យោងតាមគេហទំព័រក្នុងស្រុករបស់ប្រទេសឥណ្ឌូនេស៊ីចេញផ្សាយថ្ងៃទី៣ខែមិនាឆ្នាំ២០១៧នេះថា យុវជនម្នាក់គ្រាន់តែលួចកង់គេជិះលេង ត្រូវគេចោទថាចោរ រួចមនុស្សម្នារក្នុងភូមិចាប់អូស មកកណ្តាលវាលស្រែ រួចកាប់និងអារកបង្ហូរឈាមតាមប្រឡាយទឹកដើម្បីហូរចូលស្រែ រហូតដល់ជនរងគ្រោះស្លាប់ដោយសារខ្សោះឈាម។ ជនរងគ្រោះឈ្មោះ osa mithras ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានគេធ្វើទសរណ្ឌកម្មស្លាប់ក្នុងប្រឡាយទឹកបង្ហូរចូលស្រែ។
យោងតាម មន្ត្រីអង្គការសិទ្ធមនុស្សប្រចាំតំបន់ បាននិយាយថា នេះគឺជាទារណ្ឌកម្មដ៍អាក្រក់មួយ វារំលោភ សិទ្ធមនុស្សធ្ងន់ធ្ងរ មិនគួរណាដាក់ទោសបែបនេះទេ គួរតែត្រូវបានកាត់ទោសដោយតុលាការ។