កំពង់ចាមៈករណីបង្ហាញកេរ៍ភេទ ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានបង្រ្កាបកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ត្រូវបានលោក ខៀវ សន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ១៦៨ ឃខ ចុះថ្ងៃទី០៤ ខែមីនាឆ្នាំ២០១៧ ដែលប្រព្រឹត្តកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នៅភូមិឬស្សីស្រុក ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សូមរំលឹកផងដែរថា
កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ក្រោយពេលទទួលបណ្តឹងភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានចុះធ្វើការបង្ក្រាបករណីបង្ហាញកេរភេទ និង ដោយមានបញ្ជាពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម អោយធ្វើការឃាត់ខ្លួនឈ្មោះ ប៊ុត សំអាង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិស្វាយត្បូង ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ទៅតាមបញ្ញត្តិច្បាប់ មាត្រា ២៤៩ នៃក្រមព្រហ្មទណ្ឌ។
ប្រភព៖ ស្នងការដ្ឋាននរគបាលខេត្តកំពុងចាម