ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

ចាប់ជំរឹតក្មេងពីរនាក់បងប្អូន ខឹងឪពុកម្តាយមិនយកលុយមកអោយចាក់សាំងដុតសំលាប់ទាំងពីរនាក់ស្លាប់គួរអោយរន្ធត់

ហុងកុង៖  យោងតាមគេហទំព័រ កាសែត ក្រុងហុងកុង បានចុះផ្សាយពេលកន្លងទៅនេះថា មានករណីក្រុមចាប់ជំរឹតក្មេងពីរនាក់បងប្អូន ដោយសារខឹងឪពុកម្តាយមិនយកលុយមកអោយសំរេចចិត្តចាក់សាំងដុតសំលាប់ទាំងពីរនាក់បងប្អូនស្លាប់ដេកអោបគ្នាក្នុងភ្នក់ភ្លើងគួរអោយរន្ធត់ពន់ពេក។ ហេតុការណ៍ខាងលើ កើតឡើងលើគ្រួសារជំនួញមួយក្នុងក្រុងហុងកុង មានកូនប្រុសអាយុ១១ឆ្នាំនិងក្មេងស្រីអាយុ៧ឆ្នាំ ត្រូវបានបុរស២នាក់ម្នាក់ចាប់ដាក់ឡានរួចបើកទៅបាត់បន្ទាប់ពីក្មេងពីរនាក់បងប្អូនចេញពីលាសារៀន។ តាមការរៀបរាប់របស់ឪពុកម្តាយក្មេងរងគ្រោះ  បាននិយាយថា ក្រោយពីទទួលទូរសព្ទពីក្រុមចាប់ជំរិតអោយយកលុយទៅលោះយកកូន តែហាមមិនអោយប្តឹងប៉ូលីស បើមិនដូច្នោះពួកវានិងសំលាប់ក្មេងរងគ្រោះ​ តែគាត់មិនបានធ្វើតាមពួកវាទេ គាត់បានទៅប្តឹងប៉ូលីស។ ពេលទៅដល់កន្លែងណាត់ជួបគ្នាមានប៉ូលីសមួយក្រុមបានទៅឡោមព័ទ្ធផងដែរ។ ពេលនោះពួកវាក៍បានចាក់សាំងដុតក្មេងទាំងពីរនាក់ស្លាប់តែម្តង។ បុរសចាប់ជំរិតម្នាក់ត្រូវបាន បាញ់សំលាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ប៉ូលីសបាននិយាយថា បុរសដែលស្លាប់ជាមនុស្សញៀនល្បែង និងទើបតែចាញ់ល្បែងក្នុងកាស៊ីណូមួយកន្លែងទើបបែកគំនិត្យចាប់ជំរឹតតែម្តងហើយជនសង្ស័យនិងជនរងគ្រោះក៍ជាអ្នករស់នៅជិតខាងគ្នាផងដែរ៕

ប្រែសំរួលដោយ៖ Everydaytips.info

 (កំដើម្បីលុយក្លាយជាជនថោកទាបលួចយកអត្ថបទពីគេហទំព័រយើងខ្ញុំដោយគ្មានការអនុញ្ញាតិ)

ក្មេងរងគ្រោះពីរនាក់បងប្អូន

ក្រុមគ្រួសារជនរងគ្រោះ


សាកសពជនល្មើស

ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...