ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

សាហាវឃោរឃៅម្លេះ!! ពពោះកូនបាន៧ខែនឹកមិនចង់បានកូនវិញលួចវះយកកូនឆៅៗក្នុងបន្ទប់សណ្ឋាគារ

ប្រទេសម៉ាឡេស៊ី៖ មានរឿងរ៉ាវដ៍រន្ធត់មួយកកើតឡើងក្នុងប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗកន្លងទៅនេះ គឺករណី មានគូរសង្សារវ័យក្មេងមួយគូរ បានរួមរស់ជាមួយគ្នារហូតដល់មានផ្ទៃពោះកូនរហូតដល់អាយុ ៧ខែទៅហើយ ដោយសារខាងប្រុស មិនចង់បានកូន និងទទូចអោយយកកូនចេញជាញឹកញយ និងគំរាមវាយធ្វើបាបផងនោះ នាងស្ត្រីជាម្តាយបានទៅគ្លីនិកឯកជនអោយគេ រំលូតអោយជាច្រើនដង តែខាងគ្លីនិកមិនហ៊ាន ដោយសារកូនមានអាយុធំទៅហើយ។ គូរសង្សារ ដែលរៀបនិងក្លាយជាឪពុកម្តាយគេទៅហើយនោះ ក៍គិតខ្លីសំរេច រៀបគំរោងវះយកកូនឆៅៗតែម្តងក្នុងបន្ទប់សណ្ឋាគារ ដោយខាងបុរសដែលជាឪពុកទារកក្នុងផ្ទៃជាអ្នកវះដោយផ្ទាល់ដៃទៀតផង។ ក្រោយពេលវះ ទារកត្រូវបានបានស្លាប់ ឯស្ត្រីជាម្តាយដោយសារមានការហូរឈាមច្រើន ក៍ត្រូវបានគេដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង កូឡាឡាំពួរផងដែរ។ ក្រោយមកស្ត្រីជាម្តាយទារករងគ្រោះក៍ត្រូវបានប៉ូលីសចាប់ខ្លួនផងដែរ បន្ទាប់ពីរកឃើញថា បានឃុបឃិតជាមួយមិត្តប្រុសសំលាប់កូនខ្លួនឯង ដោយនៅកន្លែងកើតហេតុប៉ូលីសបានរកឃើញ ស៊ីរាំងចាក់ថ្នាំ និង ថ្នាំស្ពឹកសំរាប់ចាក់បំបាត់ឈឺចាប់ក្នុងពេលវះកាត់។ សូមបញ្ជាក់ផងដែរថា ស្ត្រីជាម្តាយទារកដែលស្លាប់មានអាយុតែ១៦ឆ្នាំតែប៉ុណ្ណោះ៕

ប្រែសំរួលដោយ៖ Everydaytips.info

(កំដើម្បីលុយក្លាយជាជនថោកទាបលួចយកអត្ថបទពីគេហទំព័រយើងខ្ញុំដោយគ្មានការអនុញ្ញាតិ)



ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...