ប្រទេសចិន៖ យោងតាមគេហទំព័រ china press របស់ប្រទេសចិនបានចុះផ្សាយថ្ងៃទី៨ខែមិនានេះថា មានយុវតីម្នាក់ស្លៀពាក់ស្អាតបាតលោតទឹកសំលាប់ខ្លួននៅមុខសណ្ឋាគារមួយកន្លែងដែលនាងបានជួលស្នាក់នៅជាមួយមិត្តប្រុសរបស់នាង។ សាក្សីម្នាក់បានិយាថា មុនពេលកើតហេតុមានគូរស្នេហ៍មួយគូរបានចេញពីសណ្ឋាគារមួយហើយបានអង្គុយនិយាយគ្នាលេងនៅមាត់ទន្លេ។ បន្ទាប់ក្រោយមកក៍កើតមានជំលោះជជែកគ្នា រឿងកាដូៗហើយខាងស្រីទះកំផ្លៀងខាងប្រុសមួយដៃ មួយសន្ទុះក្រោយមកខាងប្រុសក៍ចាកចេញទៅបាត់។ ក្រោយមិត្តប្រុសទៅបាត់នាងក៍ឡើងលើរបងបាំងមាត់ទន្លេលោតទឹកលិចបាត់ទៅ។ ក្រោយពិនិត្យសាកសពនាងមានឈ្មោះថា Oudjinyអាយុ១៧ឆ្នាំ លោតទឹកសំលាប់ខ្លួនសង្ស័យករណីប្រច័ណ្ឌច្រើនជាង នេះយោងលើសំដីរបស់ប៉ូលីស។
ប្រែសំរួលដោយ៖ Everydaytips.info
(ហាមយកអត្ថបទពីគេហទំព័រយើងខ្ញុំដោយគ្មានការអនុញ្ញាតិបើមិនដូចច្នោះទេនិងត្រូវផ្តន់ទារទោសតាមច្បាប់)