ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...

មិនគួរអោយជឿ!! ក្មេងស្រីអាយុ១០ឆ្នាំត្រូវឪពុកចុងចាប់រំលោភមានផ្ទៃពោះសំរាលកូនទងន់៣,៣គីឡូ

មិចស៊ិច៖ យោងតាម គេហទំព័រ  New York Daily News បានចុះផ្សាយថ្មីៗនេះថា ក្មេងអាយុ១០ឆ្នាំម្នាក់ ត្រូវឪចុងរំលោភរហូតដល់មានផ្ទៃពោះ សំរាលកូនមានទំងន់រហូតដល់៣,៣គីឡូក្រាមឯណោះ។ នាងត្រូវគេយកមកសំរាលនៅមន្ទីរពេទ្យ សម្ភពមួយក្នុងតំបន់pueblaដោយធ្វើការវះកាត់ កូនអាយុ៦ខែរបស់នាង។ ក្រោយការវះកាត់មួយអាទិត្យនាងត្រូវបានគ្រូពេទ្យ អនុញ្ញាតិ អោយទៅផ្ទះតែត្រូវមកមន្ទីរពេទ្យរាល់ថ្ងៃ ដើម្បីអោយទារកបៅដោះ នេះយោងតាមសំដីគ្រូពេទ្យបាននិយាយ។ នាងតូច ត្រូវបានគេបញ្ញូនមកដល់មន្ទីរពេទ្យ សកលវិទ្យាល័យនៅថ្ងៃទី២២ខែតុលាកន្លងទៅ ដោយសារ មានអាការៈគំរាមរលូតនិងមានសញ្ញាធ្លាកឈាម។ នេះជាករណីតំបូងនៅក្នុងប្រទេស មិកស៊ិកផងដែរដែលក្មេងស្រីអាយុ១០ឆ្នាំអាចពរពោះកូនបាន។ មន្ត្រីបានបន្តថា កាលពីខែកញ្ញាកន្លងទៅក៍មានករណីក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ផងដែរមកពិនិត្យបញ្ជាក់ថាមានផ្ទៃពោះ ២អាទិត្យ តែត្រូវបានរលូតទៅវិញ។ សូមបញ្ជាក់ផងដែរថា ច្បាប់ក្នុងប្រទេសនេះមិនអនុញ្ញាតិអោយរំលូតកូន ចំពោះក្មេងស្រីក្រោមអាយុ១២ឆ្នាំនោះទេ។ ប៉ូលីសបាននិយាយថា នាងត្រូវបានឪពុកចុងរំលោភម្តងហើយម្តងទៀត។ រហូតដល់អាយុ១០ឆ្នាំ ចាប់ផ្តើមមានផ្ទៃពោះ ហើយច្បាប់នៅក្នុងតំបន់ក៍មិនអនុញ្ញាតិអោយរំលូតកូនង៉ែតដែលមានអាយុលើស៣ខែផងដែរ។
 ប្រែសំរួលដោយ៖ Everydaytips.info



ចូរអានអត្ថបទល្អៗគួរយល់ដឹងខាងក្រោម៖

Loading...